ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា

ចែលរំលែក
photo 2020 02 20 11 45 03

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម  Christian Bergerឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា  បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបន្តជួយគាំទ្រដល់ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជំហានទី ៧បន្តទៀត។

photo 2020 02 20 11 45 03

ឯកឧត្ដម  Christian Berger​ បានបន្តថា បំណងរបស់លោកគឺដើម្បីស្វែងយល់អំពីគោលនយោបាយ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្ដម  Christian Berger​ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំ​និងមន្រ្ដីអនុវត្តគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបាន ជម្រាបជូន ឯកអគ្គរដ្ឋទូតអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ លើកកំរិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដោយផ្អែកទៅលើកម្មវិធីជាយុទ្ធសាស្រ្ដទាំង ៤ រួមមាន៖ ទី១. ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស , ទី២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងគមនាគមន៍ , ទី៣. ការកែលម្អលក្ខខណ្ឌរស់នៅ និងលើកកម្ពស់ជីវភាពរបស់សហគមន៍ជនបទ និងទី៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។ photo 2020 02 19 17 45 04

ឯកឧត្ដមបណ្ឌិត​ រដ្ឋមន្រ្ដី បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបានជួយគាំទ្រឲ្យមានមុខរបរបន្ថែមក្រៅពីការបង្កបង្កើនផលស្រូវ។ ជាមួយនេះបានស្នើសុំឲ្យភាគីអាល្លឺម៉ង់ជួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេសដល់មន្ទីរពិសោធន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រោះថាក្រសួងមានកម្មវិធីអភិវឌ្ឍជនបទបែបចម្រុះ គ្រប់វិស័យ ។   ឯកឧត្ដមបានបន្តថា រដ្ឋាភិបាលអាល្លឺម៉ង់បានជួយដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអង្គការ GTZ និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ KFW ក្នុងកម្មវិធីស្ដារហេដ្ឋារចនាសម្ព័ន្ធ ហៅកាត់ថា RIP ដែលមកដល់ពេលនេះបានអនុវត្តជំហានទី៦ ហើយត្រូវបញ្ចប់នៅបំណាច់ខែមីនា ខាងមុខនេះ ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានបន្តទៀតថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបន្តជួយគាំទ្រដល់ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ជំហានទី ៧ បន្តទៀត ។ ចំពោះមន្ទីរពិសោធន៍ ឯកឧត្ដមទទួលយកសំណើនេះដើម្បីពិចារណាផងដែរ ៕

(អត្ថបទ ជា វិសែស )

photo 2020 02 20 11 44 46

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ