ព័ត៌មានថវិកាសម្រាប់សធារណៈជន ឆ្នាំ២០២៦(ថវិកាពលរដ្ឋ)របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ១ ម៉ោងមុន ថ្ងៃទី២៧ ខែកុម្ភៈ ២០២៦
- ឯកសារ និងរបាយការណ៍
ចែលរំលែក

ព័ត៌មានថវិកាសម្រាប់សធារណៈជនឆ្នាំ២០២៦(ថវិកាពលរដ្ឋ)របស់ក្រសួងអភិវឌ្ឍន៍ជនបទគោលបំណងផ្សព្វផ្សាយច្បាប់ថវិកាឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់សាធារណជនឱ្យបានជ្រាបអំពីកម្មវិធីនយោបាយ និងលទ្ធភាពថវិកាដែលក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលការអនុម័តពីរាជរដ្ឋាភិបាល ដើម្បីយកមកបំពេញបេសកកម្មរបស់ខ្លួនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ ផ្តោតសំខាន់លើអភិក្រម ពង្រឹងគុណភាព ៧០% និងពង្រីកវិសាលភាព ៣០% លើការងារអភិវឌ្ឍន៍ជនបទ។



