កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តភាព(RWSHI-SDP)

map photo 2026 06 05 15 31 31

. ព័ត៌មានទូទៅ

-រយៈពេលអនុវត្ត

០៥ ឆ្នាំ (២០២៥២០២៩)

-ថវិកាសរុប

៩៥,១៤ លានដុល្លារអាមេរិក

-ថវិកាឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៥០ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី

-ថវិកាឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន លានដុល្លារអាមេរិក សម្រាប់កម្មវិធីគោលនយោបាយ Policy Based Loan (អនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

ថវិកាជំនួយឥតសំណងពីមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ចំនួន លានដុល្លារអាមេរិក និង

-ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន.១៤ លានដុល្លារអាមេរិក

-ទំហំការងារ

ធ្វើឱ្យប្រសើរឡើងនិងពង្រីកសេវាផ្គត់ផ្គង់ទឹក និងអនាម័យជនបទប្រកប ដោយសុវត្ថិភាពដែលធន់នឹងអាកាសធាតុនៅតំបន់ជនបទ ក្នុងខេត្តគោលដៅចំនួន ០៩ ខេត្ត រួមមាន ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ស្ពឺ និងកំពត

. គោលបំណងរបស់គម្រោង

ធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទគ្រប់គ្រងដោយសុវត្ថិភាពដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងខេត្តគោលដៅរបស់កម្មវិធី

. សមាសភាគគម្រោង

កម្មវិធីមានសមាសភាគចំនួន៣៖

សមាសភាគទី១ធ្វើឱ្យប្រសើរឡើង
និងពង្រីកសេវាផ្គត់ផ្គង់ទឹកសុវត្ថិភាពជនបទដែលធន់នឹងការប្រែប្រួល
អាកាសធាតុប្រកបដោយបរិយាបន្ន តាមរយៈការសាងសង់អណ្តូងទឹក
ផ្តល់ពាងត្រងទឹកភ្លៀង
សាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់ខ្នាតតូចសហគមន៍
ស្តារស្រះសហគមន៍ដោយបំពាក់ប្រពន្ធ័ចម្រោះ នៅតាមខេត្តគោលដៅ ។

សមាសភាគទី២ ធ្វើឱ្យប្រសើរឡើង និងពង្រីកសេវាអនាម័យជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់បង្គន់អនាម័យលក្ខណៈគ្រួសារដល់គ្រួសារក្រីក្រ និងបង្គន់សាធារណៈដល់សាលារៀន និងមណ្ឌលសុខភាព និងអប់រំ ផ្សព្វផ្សាយ ដើម្បីផ្លាស់ប្តូរឥរិយាបទអំពីអនាម័យល្អដល់សហគមន៍
និងសាលារៀនដើម្បីលើកទឹកចិត្តគ្រួសារដែលមិនមានបង្គន់អនាម័យឱ្យ
សាងសង់បង្គន់ ដើម្បីសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងអនុវត្តការគ្រប់គ្រងកាកសំណល់លាមកប្រកបដោយសុវត្ថិភាព ។

 

សមាសភាគទី ៣ពង្រឹងសមត្ថភាពស្ថាប័ន ធនធានមនុស្ស និងក្របខណ្ឌគតិយុត្តិ ពាក់ព័ន្ធ ទៅនឹងការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថានីតិវិធី និងប្រព័ន្ធការងារត្រូវបានដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព

 

. អង្គភាពគ្រប់គ្រងគម្រោង

-នាយកកម្មវិធី ៖ លោក ទិត្យ សុផា អគ្គាធិការរង

-ប្រធានគ្រប់គ្រងកម្មវិធី ៖ លោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ