ក្រុមការងារតាមដានត្រួតពិនិត្យ និងវាយតំល្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ

ក្រុមការងារ ក.ត.វ

​        ដើម្បីសម្រេចបានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល ៥ឆ្នាំ ២០១៩-២០២៣ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ គឺជាកត្តាសំខាន់ដើម្បីចូលរួមចំណែកលើក​កម្ពស់ជីវភាព​ប្រជាពលរដ្ឋនៅជនបទ​ កាត់បន្ថយភាពក្រីក្រនៅជនបទ កាត់បន្ថយគម្លាតរវាងជនបទ ទីក្រុង និងទីប្រជុំជន។ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​ជំរុញការងារសាងសង់ ស្តារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលក្នុង​ការធ្វើដំណើរ កាត់បន្ថយពលេវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញក្នុងតំបន់ជនបទ។

       ដើម្បីឱ្យការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ មាននិរន្តរភាព ក្រោម ការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចបង្កើត ក្រុមការងារតាមដាន ត្រួតពិនិត្យ

និង វាយតម្លៃផ្លូវលំជនបទ និងសំណង់សិល្បការ្យ ហៅកាត់ថា ក.ត.វ ដែលមាន ឯកឧត្តម ភួង_សោភា ជារដ្ឋលេខាធិការទទួល បន្ទុក និង លោក ស៊ីយ៉ុន សុចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ជាប្រធានដឹកនាំ ក្រុមការងារ ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពផ្លូវជនបទ និងសំណង់សិល្បការ្យ ធានានូវការ ស្ថាបនា កែលម្អ ស្តារឡើងវិញ និងជួសជុលថែទាំផ្លូវជនបទ និងសំណង់សិល្បការ្យឱ្យមានលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ទាន់ពេលវេលាតាមកាលកំណត់ ធានាការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព និង ស័ក្តិសិទ្ធិភាព។ ជាមួយគ្នានេះដែរ ដើម្បីសម្រេចបាននូវគោលបំណងនេះ ក្រុមការងារតាមដាន ត្រួត ពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ បានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋាន ផ្លូវលំជនបទ អ្នកទទួលការ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការពង្រឹងការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃឱ្យមានប្រសិទ្ធិភាពខ្ពស់ និងរួមចំណែកលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ០១ខ្សែ

នៅពីថ្ងទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ក្រុមការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និង វាយតម្លៃការងារបញ្ចប់សុពលភាព លេីការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ១០ ៨០០ម ...

ការងារថែទាំខួបផ្លូវដោយក្រាលក្រួសភ្នំប្រសិទ្ធិ និងខ្សាច់ស ចំនួន ០៣ខ្សែ

នៅពីថ្ងទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ក្រុមការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និង វាយតម្លៃការងារបញ្ចប់សុពលភាព លេីការងារថែទាំខួបផ្លូវដោយក្រាលក្រួសភ្នំប្រសិទ្ធិ និងខ្សាច់ស ចំនួន ០៣ខ្សែ ប្រវែងសរុប ...

ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ ក្រុម ការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារបញ្ចប់ ១០០% លើការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ...

ផ្លូវក្រាលល្បាយក្រួស ដែលខូចខាតដោយទឹកជំនន់ឆ្នាំ ២០២១ ចំនួន ០១ខ្សែ

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ ក្រុម ការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារបច្ចេកទេសស្រទាប់ល្បាយក្រួស លើការងារស្តាឡើងវិញ ...

ឯកសារ និងរបាយការណ៍ថ្មីៗ

ទទួលបាននូវឯកសារនិងរបាយការណ៍ថ្មីរបស់ក្រុមការងារក.ត.វ

របាយការណ៍ប្រចាំខែឧសភា ឆ្នាំ ២០២២

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២​ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ ...

របាយការណ៍បូកសរុបប្រចាំត្រីមាសទី១ ឆ្នាំ ២០២២

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២​ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្ ...

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២​

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២២​ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ ...

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២

របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២​ របស់ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្លូវជនបទ និងសំណង់សិល្បការ្យ ...