អគ្គនាយកដ្ឋានបច្ចេកទេស

អគ្គនាយក

តួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានបច្ចេកទេស

អគ្គនាយកដ្ឋានបច្ចេកទេស ទទួលបន្ទុកធ្វើទំនាក់ទំនង សម្របសម្រួល និងគ្រប់គ្រងកម្មវិធីផ្លូវលំជនបទ ផ្គត់ផ្គង់ទឹកជនបទ ថែទាំសុខភាពបឋម អភិវឌ្ឍសហគមន៍ និងអភិវឌ្ឍសេដ្ឋកិច្ចជនបទ។
អគ្គនាយកដ្ឋានបច្ចេកទេស ដឹកនាំដោយអគ្គនាយកមួយរូប ដែលអមដោយអគ្គនាយករងជាជំនួយការតាមការចាំបាច់។ អគ្គនាយកដ្ឋានបច្ចេកទេស មាននាយកដ្ឋានចំណុះចំនួន ៥ ដូចខាងក្រោម៖

  • នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ
  • នាយកដ្ឋានថែទាំសុខភាពជនបទ
  • នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
  • នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និង
  • នាយកដ្ឋានផ្លូវលំជនបទ។

រចនាសម្ព័ន្ធគ្រប់គ្រង-អគ្គនាយកដ្ឋានបច្ចេកទេស

យោងអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, អនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១
ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
នាយកដ្ឋាន
ផ្គត់ផ្គង់ទឹកជនបទ
  • ការិយាល័យកិច្ចការទូទៅ
  • ការិយាល័យគម្រោង-ផែនការ
  • ការិយាល័យផ្គត់ផ្គង់ហិរញ្ញកិច្ច
  • ការិយាល័យទឹកស្អាត
  • ការិយាល័យប្រព័ន្ធស្រោចស្រព និងថាមពលខ្នាតតូច
នាយកដ្ឋាន
ថែទាំសុខភាពជនបទ
  • ការិយាល័យកិច្ចការទូទៅ
  • ការិយាល័យបណ្តុះបណ្តាលសហគមន៍
  • ការិយាល័យអនាម័យបរិស្ថាន
  • ការិយាល័យអប់រំសុខភាពសហគមន៍
នាយកដ្ឋាន
អភិវឌ្ឍន៍សហគមន៍
  • ការិយាល័យកិច្ចការទូទៅ
  • ការិយាល័យសន្តិសុខស្បៀង
  • ការិយាល័យអភិវឌ្ឍន៍មូលដ្ឋាន
  • ការិយាល័យអប់រំក្រៅប្រព័ន្ធ
  • ការិយាល័យមជ្ឍមណ្ឌលអភិវឌ្ឍន៍សហគមន៍
នាយកដ្ឋាន
អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
  • ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ
  • ការិយាល័យឥណទានជនបទ
  • ការិយាល័យសហគ្រាសខ្នាតតូច
  • ការិយាល័យរកទីផ្សារ
នាយកដ្ឋាន
ផ្លូវលំជនបទ
  • ការិយាល័យកិច្ចការទូទៅ
  • ការិយាល័យផែនការនិងស្ថិតិ
  • ការិយាល័យគ្រប់គ្រងការថែទាំ
  • ការិយាល័យត្រួតពិនិត្យនិងវាយតម្លៃ
  • ការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ផ្លូវលេខ ១៦៩(ឆេកូឆ្លូវ៉ាគី) កាច់ជ្រុងមហាវិថីសហព័ន្ធរុស្ស៊ី
រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ២៣ ៨៨៤ ៥៣៩
ទូរសារលេខៈ +៨៥៥ ២៣ ៩៩១ ១១៧
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia
YouTube Channel: www.youtube.com/MinistryofRuralDevelopment

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ