អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយក

តួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទទួលបន្ទុកធ្វើទំនាក់ទំនង សម្របសម្រួល និងគ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក សម្ភារៈ បរិក្ខារ គណនេយ្យ ហិរញ្ញវត្ថុ ផែនការ ស្ថិតិ តាមដាន និងវាយតម្លៃ សហប្រតិបត្តិការជាតិ និងអន្តរជាតិ ព្រមទាំងការងារបណ្តះបណ្តាល ស្រាវជ្រាវ និងផ្សព្វផ្សាយ។
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយកមួយរូប និងអាចអមដោយអគ្គនាយករងជាជំនួយការតាមការចាំបាច់។ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះចំនួន ៥ គឺ៖

 • នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក
 • នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុ
 • នាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ
 • នាយកដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវ និង
 • នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ស្វែងយល់ពីព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងអភិវឌ្ឍន៍ជនបទ
No posts found.

រចនាសម្ព័ន្ធគ្រប់គ្រង-អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

យោងអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, អនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១
ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
នាយកដ្ឋាន
រដ្ឋបាលនិងបុគ្គលិក
 • ការិយាល័យកិច្ចការទូទៅ
  និងសន្តិសុខ
 • ការិយាល័យរដ្ឋបាល
 • ការិយាល័យបុគ្គលិក
 • ការិយាល័យបៀវត្សពលកម្ម
នាយកដ្ឋាន
ផ្គត់ផ្គង់និងហិរញ្ញវត្ថុ
 • ការិយាល័យរដ្ឋបាល​
  និងកិច្ចការទូទៅ
 • ការិយាល័យគណនេយ្យ
 • ការិយាល័យហិរញ្ញកិច្ច
 • ការិយាល័យសម្ភារៈ
នាយកដ្ឋាន
ផែនការនិងទំនាក់ទំនងសាធារណៈ
 • ការិយាល័យកិច្ចការទូទៅ
 • ការិយាល័យបច្ចេកវិទ្យាព័ត៌មាន
 • ការិយាល័យផែនការនិងស្ថិតិ
 • ការិយាល័យតាមដាន
  និងវាយតម្លៃ
 • ការិយាល័យអាស៊ាន
  និងសហប្រតិបត្តិការអន្តរជាតិ
នាយកដ្ឋាន
បណ្តុះបណ្តាលនិងស្រាវជ្រាវ
 • ការិយាល័យកិច្ចការទូទៅ
 • ការិយាល័យបណ្តុះបណ្តាល
 • ការិយាល័យស្រាវជ្រាវ
 • ការិយាល័យផ្សព្វផ្សាយ
 • មជ្ឈមណ្ឌលបណ្តុះបណ្តាល
នាយកដ្ឋាន
អភិវឌ្ឍន៍ជនជាតិភាគតិច
 • ការិយាល័យកិច្ចការទូទៅ
 • ការិយាល័យផែនការ
  និងទំនាក់ទំនងសាធារណៈ
 • ការិយាល័យស្រាវជ្រាវ
  និងអភិវឌ្ឍន៍
 • ការិយាល័យអប់រំ
  និងបណ្តុះបណ្តាល
 • មជ្ឈមណ្ឌលព័ត៌មានជាតិ

ឯកសារនិងរបាយការណ៍ថ្មីៗ

ទទួលបាននូវឯកសារនិងរបាយការណ៍ថ្មីរបស់នាយកដ្ឋាននានា នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

នាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ដីឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ១២ ៦៦៩ ៥៣៥
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia
YouTube Channel: www.youtube.com/MinistryofRuralDevelopment

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ