![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 8 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
លោក អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រារព្ធពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ នៅខេត្តឧត្ដរមានជ័យ
- ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៤:៣០ ល្ងាច
- សកម្មភាពក្រសួង
![លោក អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រារព្ធពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ នៅខេត្តឧត្ដរមានជ័យ 2 photo 2023 12 07 16 54 02](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-12-07_16-54-02-1000x750.jpg)
ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ លោក ឈឹម សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងលោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចំនួន ៦រូប ប្រារព្ធពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ នៅបរិវេណវត្តវង្សសុខារ៉ាមអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកអភិបាលរងស្រុកបន្ទាយអំពិល លោកមេឃុំអំពិល លោកមេប៉ុស្តិ៍ លោកប្រធានមណ្ឌលសុខភាព តំណាងអង្គការ FH-Cambodia អង្គការ CIDO លោកគ្រូ អ្នកគ្រូ លោកប្រធានភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរូមសរុប ២០០នាក់ ។
ទិវាជាតិលើកកម្ពស់អនាម័យជនបទ ត្រូវបានរាជរដ្ឋាភិបាលកំណត់យក ថ្ងៃទី១៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបំផុសចលនាប្រជាពលរដ្ឋឲ្យមានការយល់ដឹងខ្ពស់ពីផលប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបណ្ដាលមកពីការរស់នៅគ្មានអនាម័យ និងការបន្ទោរបង់ក្រៅបង្គន់ និងរំលឹកបន្ថែមឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្ដូរទម្លាប់ជាវិជ្ជមានក្នុងការរស់នៅទីជនបទ ។
ទិវាជាតិលើកកម្ពស់អនាម័យជនបទ បានជំរុញឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានទម្លាប់ល្អជាប្រចាំ ៣យ៉ាងគឺ ៖
– ទី១. លាងសម្អាតដៃជាមួយសាប៊ូ
– ទី២. ប្រើប្រាស់បង្គន់អនាម័យ
– ទី៣. បរិភោគទឹកមានសុវត្ថិភាព៕