![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 13 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យខ្លឹមសារ និងរបៀបវារៈ សម្រាប់ដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:៤៥ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្ដម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យខ្លឹមសារ និងរបៀបវារៈ សម្រាប់ដំណើរការកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ 2 photo 2023 12 01 18 41 10 2](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-12-01_18-41-10-2-1000x666.jpg)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសារ និងរបៀបវារៈ សម្រាប់ការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងលោក លោកស្រីប្រធាននាយកដ្ឋាន។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើការបែងចែកតួនាទីភារកិច្ច និងការចាត់តាំងអ្នកទទួលខុសត្រូវតាមអនុគណៈកម្មការទាំង ៤ និងក្រុមការងារផ្សេង ដើម្បីធានាដល់ដំណើរការកិច្ចប្រជុំប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គប្រជុំពីកាលបរិច្ឆេទនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រព្រឹត្តទៅរយ:ពេល ៣ថ្ងៃ គឺនៅថ្ងៃទី០៤ -០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្ត្រីក្រសួងអភិវឌ្ឍនជនបទ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួនជាង ៧២៤ នាក់។
ឯកឧត្ដម ឈឹម សៅគី បានមានប្រសាសន៍ថាប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ពិតជាសំខាន់ណាស់សម្រាប់ក្រសួង ក្នុងនោះនឹងមានការធ្វើបទបង្ហាញអំពីសមិទ្ធផលនានាក្នុងឆ្នាំ២០២៣ ដែលក្រសួងសម្រេចបាន មានកិច្ចពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយផ្ដោតលើ បញ្ហា ការប្រឈម ចំណុចខ្លាំង ចំណុចខ្សោយទាំងកត្តាក្នុងអង្គភាព និងកត្តាសហគមន៍ជនបទ ការដាក់ចេញនូវវិធានការដោះស្រាយ ជាពិសេសផ្ដោតលើការលើកទិសដៅការងារបន្ដតាមកម្មវិធីនីមួយៗរបស់ក្រសួង ក្នុងគោលដៅធានាឈានទៅចូលរួមសម្រេចឱ្យបាននូវសូចនាករចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕