![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 8 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ចឯកឧត្តម សួន សេរីរដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសហការណ៍រវាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនិងអង្គការសមាគមដៃគូរ លើកិច្ចការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ប្រចាំត្រីមាសទី ៣ និងលើកទិសដៅបញ្ចប់ការងារត្រីមាសទី ៤ សម្រាប់ឆ្នាំ ២០២៣
- ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១១:១០ ព្រឹក
- សកម្មភាពក្រសួង
![ចឯកឧត្តម សួន សេរីរដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសហការណ៍រវាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនិងអង្គការសមាគមដៃគូរ លើកិច្ចការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ប្រចាំត្រីមាសទី ៣ និងលើកទិសដៅបញ្ចប់ការងារត្រីមាសទី ៤ សម្រាប់ឆ្នាំ ២០២៣ 2 photo 2023 10 10 15 26 53 2](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-10_15-26-53-2-1000x750.jpg)
រាជធានីភ្នំពេញ: នាព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សេរីរដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសហការណ៍រវាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនិងអង្គការសមាគមដៃគូរ លើកិច្ចការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ប្រចាំត្រីមាសទី ៣ និងលើកទិសដៅបញ្ចប់ការងារត្រីមាសទី ៤ សម្រាប់ឆ្នាំ ២០២៣ និងមានសមាសភាពចូលរួមដោយ ឯកឧត្តមអនុរដ្ឋលេខាធិការកម្មវិធីទី ៣ អនុរដ្ឋលរខាធិការទទួលបន្ទុក លោកស្រីអគ្គនាយករងរដ្ឋបាលហិញ្ញវត្ថុ លោកស្រី-លោក ប្រធាន អនុប្រធាន នាយកដ្ឋាន និងអង្គការសមាគមដៃគូរចំនួន ១២ អង្គការសមាគម សរុបអ្នកចូលរួមចំនួន ៣៩ នាក់ ។
អង្គពិធីទាំងមូលបានស្តាប់ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើសមិទ្ធិផលការងារ ៣ ត្រីមាស របស់នាយកដ្ឋាន ដែលរួមសហការណ៍ជាមួយអង្គការសមាគមធ្វើកិច្ចការកន្លងមក លើវិស័យអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៅកម្ពុជា ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម បានលើកទឹកចិត្តឲ្យអង្គការសមាគមដៃគូរទាំងអស់ បន្តធ្វើកិច្ចសហការណ៍ជាមួយនាយកដ្ឋានបន្តទៀតដើម្បីជម្រុញល្បឿនការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណ និងការងារសកម្មភាពផ្សេងៗទៀត ស្របតាមវិស័យដែលមានចែងក្នុងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ដែលពិសេសចង់ឲ្យដៃគូរអង្គការសមាគមទាំងអស់យល់ថា ការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច គឺជាការងារពហុវិស័យ ដែលមិនមែនផ្តោតតែលើការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណ ប៉ុណ្ណោះទេ ។
ឯកឧត្តមបានសំណូមពរ និងលើកទឹកចិត្តឲ្យអង្គការសមាគមដៃគូរចាស់និងថ្មី ត្រូវរួមគ្នាបង្កើតវប្បធម៌ធ្វើការឲ្យមានភាពជិតស្និទ និងតម្លាភាពជាមួយគ្នា ពិសេសសូមចាប់ផ្តើមដោយចេញពីជំហានទី ១ គឺ ការរួមគ្នាលើកទឹកចិត្តឲ្យជនជាតិដើមភាគតិច ប្រកាស់ចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណរបស់ខ្លួនជាមុនសិន មុននឹងរុញពហុវិស័យ និងសេវាមូលដ្ឋាននានាចូលអភិវឌ្ឍន៍ ហើយគប្បីបង្កើតពាក្យស្លោករួមមួយថា ៖ «បើមិនធ្វើការលើកទឹកចិត្តឲ្យជនជាតិដើមភាគតិចប្រកាសចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណទេ គឺស្មើរនឹងធ្វើការលុបបំបាត់អត្តសញ្ញាណរបស់ពួកគាត់» ។
កិច្ចប្រជុំបញ្ចប់ដោយភាពរីករាយជាមួយនឹងកិច្ចពិភាក្សាយ៉ាងផុសផុល ហើយក៏បានឯកភាពគ្នាលើផែនការមេ និងផែនការសកម្មភាពថ្មីៗថែមទៀត សម្រាប់ឆ្នាំ ២០២៤ ខាងមុខដែលនឹងត្រូវជួបប្រជុំដាក់ផែនការបន្ស៊ីសកម្មភាពថ្មីៗពីដើមឆ្នាំជាមួយគ្នា ។