![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 8 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំគណៈប្រតិភូអន្ដរក្រសួងអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល “ផ្សារឃុំបាសាក់” ដែលមានទំហំ បណ្ដាយ ៤០ម៉ែត្រ និងទទឹង ២០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង
- ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៤:៤៥ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំគណៈប្រតិភូអន្ដរក្រសួងអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល “ផ្សារឃុំបាសាក់” ដែលមានទំហំ បណ្ដាយ ៤០ម៉ែត្រ និងទទឹង ២០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង 2 photo 2023 10 11 15 18 05](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-11_15-18-05-1000x750.jpg)
ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល “ផ្សារឃុំបាសាក់” ដែលមានទំហំ បណ្ដាយ ៤០ម៉ែត្រ និងទទឹង ២០ម៉ែត្រ ដែលអនុវត្តដោយក្រុមហ៊ុន ណៃ ស្រេង អុីមផត អុិចផត ស្ថិតនៅភូមិឈូក ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណោះសំណាល និងផ្ដាំផ្ញើជូនអាជ្ញាធរដែនដី រួមមានលោកស្រី អភិបាលស្រុក លោកមេឃុំ មេភូមិ ប្រជាពលរដ្ឋដែលជាអាជីវករ និងគណៈកម្មការគ្រប់គ្រងផ្សារ ឱ្យចូលរួមថែរក្សានូវសមិទ្ធផលនេះដែលជាសមិទ្ធផលមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពី បានពិនិត្យលើលក្ខណៈបច្ចេកទេស និងសោភ័ណភាពល្អត្រឹមត្រូវតាមប្លង់ គណៈកម្មការអន្តរក្រសួងសម្រេចទទួលយកដោយសេចក្ដីរីករាយ ហើយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការប្រគល់ជូនឱ្យគណៈកម្មការគ្រប់គ្រងផ្សារ ”ផ្សារឃុំបាសាក់” ប្រើប្រាស់ និងគ្រប់គ្រងថែរក្សាបន្តចាប់ពីថ្ងៃនោះតទៅ៕