![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 8 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំគណៈកម្មការអន្ដរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូ ១ខ្សែ នៅខេត្តកណ្ដាល
- ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧:៥០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំគណៈកម្មការអន្ដរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូ ១ខ្សែ នៅខេត្តកណ្ដាល 2 photo 2023 10 06 15 32 26](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-06_15-32-26-1000x563.jpg)
ខេត្តកណ្ដាល៖ នៅថ្ងៃសុក្រ ៧រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្ដរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូចំនួន ១ខ្សែ ប្រវែង ៧ ៧០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងចិញ្ចើមសងខាងក្រាលដីល្បាយក្រួសថ្មភ្នំទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសងលូប្រអប់មុខពីរ ចំនួន ១កន្លែង លូមូលមុខពីរ ចំនួន ២កន្លែង តភ្ជាប់ពីភូមិពាមសាលា ឃុំស្អាងភ្នំ ទៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
គម្រោងខាងលើ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។ ជាលទ្ធផលនៃកិច្ចប្រជុំក្រោយពីការត្រួតពិនិត្យគម្រោងខាងលើគណៈកម្មការអន្តរក្រសួង បានសំណូមពរឱ្យកងវិស្វកម្មបំពេញបន្ថែមលើការងារបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីឱ្យសំណង់មានគុណភាព៕