ឯកឧត្តម  ផូ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំលើកទី០១ របស់ក្រុមការងារបច្ចេកទេសគោលនយោបាយ​ សម្រាប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥​-២០៣៥

ចែលរំលែក
photo 2023 10 06 11 15 34

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៥រោច ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម  ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំលើកទី០១ របស់ក្រុមការងារបច្ចេកទេសគោលនយោបាយ​ សម្រាប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥​-២០៣៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសរបស់ក្រសួងជាច្រើនរូប​ ដែលជាសមាជិកនិងសមាជិកាផងដែរ។

 

កិច្ចប្រជុំមានគោលបំណង៖

១. ប្រកាសសេចក្តីសម្រេចស្តីពី​ ការបង្កើតក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ​ ២០២៥-២០៣៥

២. ពិភាក្សាលើការកំណត់​ តួនាទី ​ភារកិច្ច​ និងផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសគោលនយោបាយ

៣. ពិភាក្សាលើនីតិវិធី​ និងកំណត់ទិសដៅនៃការអនុវត្តការងាររបស់ក្រុមការងារបច្ចេកទេសគោលនយោបាយ

 

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសគោលនយោបាយ ក៏បានលើកឡើងពីការកំណត់ទិសដៅមុតស្រួចរបស់ថ្នាក់ដឹកនាំក្រសួង​ ដែលត្រូវសម្រេចឲ្យបាននូវសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ​២០២៥-២០៣៥ និងបញ្ចប់ការតាក់តែងក្នុងឆ្នាំ២០២៤ខាងមុខ។

 

អង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖

១.​ កំណត់ទិសដៅការងារនិងចក្ខុវិស័យថ្មីជាធាតុចូលបន្ថែមក្នុងសេចក្តីព្រាងដែលមានស្រាប់​

២.​ កំណត់នូវយន្តការក្នុងការទំនាក់ទំនងនិងអនុវត្តការងាររួមរបស់ក្រុមការងារតាមរយ:ក្រុមតេលេក្រាម

៣.​ កំណត់ក្របខណ្ឌពេលវេលា​ និងរបបប្រជុំពិនិត្យនិងពិភាក្សាជាប្រចាំសម្រាប់ក្រុមការងារអនុវត្ត

 

កិច្ចប្រជុំក្រុមការងារបច្ចេកទេសគោលនយោបាយ​​លើកទី០១ ទទួលបានការចូលរួមពិភាក្សា​ បញ្ចេញមតិនិងយោបល់​ពីសំណាក់ថ្នាក់ដឹកនាំក្រសួង​ និងមន្រ្តីបច្ចេកទេស យ៉ាងផុលផុស ប្រកបដោយឆន្ទ:ទទួលខុសត្រូវ ផ្អែកលើស្មារតីក្រុមនិងសាមគ្គីភាពខ្ពស់។

photo 2023 10 06 11 15 34photo 2023 10 06 11 12 58photo 2023 10 06 11 13 36photo 2023 10 06 11 13 38photo 2023 10 06 11 13 40photo 2023 10 06 11 13 42photo 2023 10 06 11 13 51photo 2023 10 06 11 13 57photo 2023 10 06 11 14 04

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ