![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 12 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
លោកស្រី ជី ថាវី ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចូលរួមកិច្ចប្រជុំស្តីពី ការពិភាក្សាលើការងាររំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រផ្លូវក្រវាត់ក្រុងទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជួន បិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល
- ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១១:៤៥ ព្រឹក
- សកម្មភាពក្រសួង
![លោកស្រី ជី ថាវី ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចូលរួមកិច្ចប្រជុំស្តីពី ការពិភាក្សាលើការងាររំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រផ្លូវក្រវាត់ក្រុងទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជួន បិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល 2 photo 2023 10 02 20 18 19](https://www.mrd.gov.kh/wp-content/uploads/2023/10/photo_2023-10-02_20-18-19.jpg)
ខេត្តកណ្តាល : នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ លោកស្រី ជី ថាវី ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចូលរួមកិច្ចប្រជុំស្តីពី ការពិភាក្សាលើការងាររំដោះជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រផ្លូវក្រវាត់ក្រុងទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជួន បិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលស្រុកកណ្តាលស្ទឹង និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការងារនៅសាលាខេត្តរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានបន្តដឹកនាំ អាជ្ញាធរស្រុកកណ្តាលស្ទឹង អាជ្ញាធរក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធចុះពិនិត្យការងារជាក់ស្តែង ដើម្បីរកមធ្យោបាយរំដោះទឹកផ្លូវក្រវាត់ក្រុងទី៣ នៅតាមទីតាំងទ្វារទឹកប្រឡាយ និងដងព្រែកក្នុងភូមិសាស្ត្រសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមបញ្ជាក់ជូនផងដែរ ស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល មានការស្រកចុះជាបន្តបន្ទាប់ ហើយនឹងឈានទៅរកប្រក្រតីភាពវិញក្នុងចន្លោះប្រហែល ៥ថ្ងៃទៀត៕