![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 7 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
លោក ធន សារី ដឹកនាំក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចុះពិនិត្យផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង
- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៤:២០ ល្ងាច
- សកម្មភាពក្រសួង
![លោក ធន សារី ដឹកនាំក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចុះពិនិត្យផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង 2 photo 2023 09 28 18 33 16](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-28_18-33-16-1000x750.jpg)
ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ធន សារី អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចុះពិនិត្យផ្លូវចំនួន ៣ខ្សែ រួមមាន ៖
១. ផ្លូវភូមិក្រូច-២៧សែន ប្រវែង ១១.៧០ ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លូង ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវប្រវែង ១០០ម៉ែត្រ បច្ចុប្បន្ននេះស្រកអស់ហើយ ធ្វើឲ្យហូរច្រោះជើងទេផ្លូវ ប្រវែង ៨០ម៉ែត្រ និងទឹកអូរក្រូចជន់ហូរខ្លាំងធ្វើឲ្យស្រុតបាកដីនៅក្បាលស្ពាន១ចំហៀងផ្លូវ ប្រវែង ៥ម៉ែត្រ ។ ចំពោះផ្លូវនេះស្ថិតក្នុងគម្រោងថែទាំប្រចាំឆ្នាំ ២០២៣ ។
២. បន្តចុះតាមដានស្ថានភាពទឹកជំនន់លើ ផ្លូវកាប៉ូ-ម្រើម ប្រវែង ៧.៣០គម ស្ថិតនៅឃុំដារ ស្រុកចិត្របុរី ជំនន់ទឹកទន្លេមេគង្គ កាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លិច ១.៤០គម បច្ចុប្បន្ននេះ ទឹកស្រកជិតផុតហើយ សល់ប្រវែងតែ ៧០ម៉ែត្រ ផ្នែកដែលស្រកផុតមានខូចខាតហូរច្រោះដាច់ជើងទេរផ្លូវបន្តិចបន្តួច។ ចំពោះផ្លូវនេះ ស្ថិតនៅក្នុងគម្រោងកែលម្អការភ្ផាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកម្ពុជា (RCIP)។
៣. បន្តចុះតាមដានស្ថានភាពទឹកជំនន់លើ ផ្លូវថ្មរាប-បុកទឹក ប្រវែង ១០.១០គម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ជំនន់ទឹកទន្លេមេគង្គ កាលពី ថ្ងៃទី១៨ ខែកញ្ញា លិច ប្រវែង ១.២០គម បច្ចុប្បន្ននេះ ទឹកស្រកជិតផុតហើយ សល់ប្រវែងតែ ១០០ម៉ែត្រ ផ្នែកដែលស្រកផុតមានខូចខាតហូរច្រោះដាច់ជើងទេរផ្លូវបន្តិចបន្តួច។ ចំពោះផ្លូវនេះ ស្ថិតនៅក្នុងគម្រោងកែលម្អការភ្ផាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកម្ពុជា (RCIP)៕