![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 7 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
សិក្ខាសាលាផ្តល់សុពលភាព លើសេចក្តីព្រាង ”ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨” របស់អង្គការសហប្រជាជាតិ (United Nations Sustainable Development Cooperation Framework – UNSDCF 2024-2028)
- ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១:០៤ ល្ងាច
- សកម្មភាពក្រសួង
![សិក្ខាសាលាផ្តល់សុពលភាព លើសេចក្តីព្រាង ”ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨” របស់អង្គការសហប្រជាជាតិ (United Nations Sustainable Development Cooperation Framework - UNSDCF 2024-2028) 2 photo 2023 09 21 11 48 21](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-21_11-48-21-1000x750.jpg)
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ០៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងលោក វ៉ន ព្រហ្មលោម៉ា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខាសាលាផ្តល់សុពលភាព លើសេចក្តីព្រាង ”ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨” របស់អង្គការសហប្រជាជាតិ (UNSDCF 2024-2028)។
កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Mr. Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN-RC) ដោយការចូលរួមពីបណ្តាភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូចំនួនប្រមាណ២០អង្គការ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ក៏ដូចជាមន្រ្តីបច្ចេកទេសទទួលបន្ទុកសហប្រតិបត្តិការសរុបប្រមាណ ៨០នាក់ផងដែរ។
សិក្ខាសាលាមានគោលបំណង ចំនួន០២៖
១. បើកកិច្ចពិភាក្សានិងប្រមូលធាតុចូលចុងក្រោយលើទិសដៅជាអាទិភាពទាំង០៤ (មនុស្ស សេដ្ឋកិច្ច បរិស្ថាន និងបរិវត្តកម្មសង្គម) ក្នុងក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ របស់អង្គការសហប្រជាជាតិ (UNSDCF 2024-2028) ដែលបានរៀបចំផ្សារភ្ជាប់គ្នាជាមួយនឹង ទិសដៅជាអាទិភាពទាំង០៥ ក្នុងយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (១៧គោលដៅ)។
២. សម្រេចរួមគ្នាផ្តល់សុពលភាពលើ សេចក្តីព្រាង ”ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨” របស់អង្គការសហប្រជាជាតិ (UNSDCF 2024-2028)។
ជាលទ្ធផល៖
អង្គប្រជុំបានសម្រេចគាំទ្រការផ្តល់សុពលភាពលើសេចក្តីព្រាង ”ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨” របស់អង្គការសហប្រជាជាតិ (UNSDCF 2024-2028)។