ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្ដរក្រសួងអញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ០២ គម្រោង នៅខេត្តកំពង់ស្ពឺ

នៅថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ០២ គម្រោងដូចខាងក្រោម៖

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៨ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចាប់ពីភូមិស្លាបលែង ឃុំស្វាយរំពេរ ទៅភូមិ ដូនពេញ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

-គម្រោងទី២៖ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ១២ ១០០ ម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូ ៦ ម៉ែត្រ ចាប់ពីផ្សារប៉ាង្កសី ភូមិត្រពាំងខ្យង ឃុំទួលអំពិល ទៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(បញ្ចប់សុពលភាព)។

គម្រោងទាំងពីរខាងលើនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ៕

Share your thoughts