เว็บหวยออนไลน์

លោក នួន សុខា អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ បានដឹកនាំ ក្រុមការងារអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃស្ថានភាពផ្លូវជនបទ០១ខ្សែ ដែលបានស្នើសុំជួសជុលបន្ទាន់ជំហានទី០១ សម្រាប់ឆ្នាំ២០២៣

ចែលរំលែក
photo 2023 09 15 14 26 57

ខេត្តព្រះសីហនុ៖ ថ្ងៃសុក្រ ០១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក នួន សុខា អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ បានដឹកនាំ​ក្រុមការងារអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃស្ថានភាពផ្លូវជនបទ០១ខ្សែ ដែលបានស្នើសុំជួសជុលបន្ទាន់ជំហានទី០១ សម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមពី​ លោក ប្រាក់ វណ្ណដេត អនុប្រធានការិយាល័យ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ លោក ខៀវ ច័ន្ទតូលីន ប្រធានការិយាល័យផ្លូវជនបទ និងក្រុមបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ។​

ជាលទ្ធផល៖ ក្រុមការងារអន្តរក្រសួងបានពិនិត្យនិងសម្រេចដាក់ផែនការជួសជុលនិងស្ដារឡើងវិញ​​ នៅពេលចេញវស្សាឆាប់ៗខាងមុខនេះ​ ដែលផ្លូវនេះមានប្រវែង២ ៨៦០ ម៉ែត្រ ស្ថិតនៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។​

photo 2023 09 15 14 26 57photo 2023 09 15 14 26 56

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522