លោក សួន សុវន្តារ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារនៃការិយាល័យអភិវឌ្ឍន៍សហគមន៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចុះទៅធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នៅឃុំពន្លៃ និងចុះត្រួតពិនិត្យការងាររៀបចំគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក

Share
photo 2023 09 05 12 54 46

ខេត្ដបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំដោយលោក សួន សុវន្តារ អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារនៃការិយាល័យអភិវឌ្ឍន៍សហគមន៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចុះទៅធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នៅឃុំពន្លៃ និងចុះត្រួតពិនិត្យការងាររៀបចំគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលជាសកម្មភាពការងារស្ថិតក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ដោយមានការចូលរួមពីក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍លោកប្រធានក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ និងសមាជិកក្រុមប្រឹក្សា សរុបចំនួន ១២នាក់។

 

ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរ បានរំលឹកឡើងវិញ នូវសារាចរណែនាំ ស្តីពី ការអនុវត្តប្រកាសអន្តរក្រសួងលេខ ២៣៩១ ប្រ.ក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ របសក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការបង្កើត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍភូមិ (គ.អ.ភ.) ជូនដល់លោកប្រធានក្រុមប្រឹក្សាឃុំ ស្មៀន និងសមាជិកក្រុមប្រឹក្សា។

photo 2023 09 05 12 54 34photo 2023 09 05 12 55 09photo 2023 09 05 12 55 10photo 2023 09 05 12 55 08

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង