ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តទាំង១១

ចែលរំលែក
photo 2023 08 31 16 30 24

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តទាំង១១ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីកាត់បន្ថយភាពក្រីក្រជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រជុំបូកសរុបលទ្ធផលការងារនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រធាននាយកដ្ឋាន រួមជាមួយមន្ត្រីជំនាញ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លោក លោកស្រី ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តទាំង១១។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ហើយវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លោក លោកស្រីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ដែលខិតខំបំពេញភារកិច្ចសម្រេចបានលទ្ធផលល្អនាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ និងថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត ដូចខាងក្រោម៖

១.បន្តពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលជំនាញមូលដ្ឋានប្រកបដោយចីរភាព និងបរិយាបន្ន

២.ត្រូវសិក្សាពីតម្រូវការបណ្តុះបណ្តាលជំនាញមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋនៅជនបទឱ្យបានច្បាស់លាស់ និងចំទិសដៅ សំដៅធានាការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារការងារ

៣.បន្តកិច្ចសហការជាមួយអ្នកវិនិយោគក្នុងស្រុក សមាគម និងអង្គការក្នុងស្រុកនិងបរទេស ដែលមានសកម្មភាពស្របជាមួយជំនាញរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត

៤.បង្កើតក្រុមគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់នៅសហគមន៍

៥.បន្តអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ប្រកបដោយនវានុវត្តន៍ និងបរិយាបន្ន សមស្របទៅនឹងកម្រិតចំណេះដឹងរបស់ប្រជាពលរដ្ឋ ពិសេសឆ្លើយតបទៅទីផ្សារការងារ និងប្រភេទមុខរបរផ្អែកតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង។

៦.ធានាឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់ក្រសួង ដើម្បីជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈានសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់៕

photo 2023 08 31 16 30 25photo 2023 08 31 16 30 26photo 2023 08 31 16 30 27photo 2023 08 31 16 30 27 2photo 2023 08 31 16 30 28photo 2023 08 31 16 30 29

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ