ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោក ហេង សុជា ប្រធានការិយាល័យថែទាំសុខភាពជនបទ បានសហការជាមួយក្រុមការងារបច្ចេកទេសរបស់អង្គការ FH-Cambodia ចុះពិនិត្យនិងផ្ទៀងផ្ទាត់ស្ថានភាពអនាម័យរបស់ប្រជាពលរដ្ឋ

ចែលរំលែក
photo 2023 08 31 13 29 47 4

ខេត្តឧត្តរមានជ័យ៖ នាថ្ងៃចន្ទ-ពុធ ១២-១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោក ហេង សុជា ប្រធានការិយាល័យថែទាំសុខភាពជនបទ បានសហការជាមួយក្រុមការងារបច្ចេកទេសរបស់អង្គការ FH-Cambodia ចុះពិនិត្យនិងផ្ទៀងផ្ទាត់ស្ថានភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន១២ នៃភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីវាយតម្លៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ជាលទ្ធផល៖ ស្ថានភាពអនាម័យក្នុងភូមិទាំង១២ បានសម្រេចតាមសូចនាករដែលមានចែងក្នុងគោលការណ៍ណែនាំស្ដីពីផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាសពាសកាល គឺសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាសពាសកាល៕

photo 2023 08 31 13 29 47 2photo 2023 08 31 13 29 48 2photo 2023 08 31 13 29 47 3photo 2023 08 31 13 29 47photo 2023 08 31 13 29 48photo 2023 08 31 13 29 49 2photo 2023 08 31 13 29 49

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ