ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងដោយមានការចូលរួមជាមួយ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល ១០០% និងបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន ០៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង

ចែលរំលែក
photo 2023 06 09 15 23 14

នៅថ្ងៃពុធ -សុក្រ ៤រោច-៦រោច ខែ ជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ -០៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមជាមួយ ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន  អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល ១០០% និងបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន ០៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង រួមមាន ៖

-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលល្បាយដីក្រួស ចំនួន ០១ខ្សែ ប្រវែង ៧ ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ១១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ចូលទៅផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ត្រង់បង្គោលលេខ ៦០/១៥ (១) ស្ថិតក្នុងភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៧ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខបី ចំនួន ១០កន្លែង លូមូលមុខពីរចំនួន ០៦កន្លែង និងលូមូលមុខមួយចំនួន ០៥កន្លែង ស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន ( កម្ពុជា-ឡាវ ) ច្រកដុងក្រឡ ខេត្តស្ទឹងត្រែង ។

-គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ០១ខ្សែ មានពីរកំណាត់ ប្រវែងសរុប ១៣ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ( កំណាត់ទី១ ) ស្លាបស្តាំ ប្រវែង ៥ ៥០០ម៉ែត្រ ចាប់ពីបំបែកច្រក ៤០០ នៃភូមិឆករកា ឃុំសំឡូតឆ្ពោះទៅ ច្រកសែនចៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងច្រកផល្លីផល្លា ខេត្តប៉ៃលិន និង(កំណាត់ទី២ ) ស្លាបឆ្វេង ប្រវែង ៧ ៥០០ម៉ែត្រ ចាប់ពីបំបែកច្រក ៤០០ ឆ្ពោះទៅភូមិ ៨៣ ឃុំតាតោក ឆ្ពោះទៅច្រក ចរិយា និង ច្រកទីងមោង ស្រុកសំឡូត ខេត្តបាត់ដំបង និងផ្លាកឈ្មោះផ្លូវ ចំនួន ០៣កន្លែង ។

គម្រោងទាំងបីខាងលើនេះអនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។

ជាលទ្ធផល គណៈកម្មការ បានសម្រេចឯកភាពទទួលយកគម្រោងទី១ ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ និងគម្រោងទី២ និងទី៣ ទទួលយក ១០០% តាមសំណូមពររបស់ ភាគីទទួលការ៕

photo 2023 06 09 15 22 59photo 2023 06 09 15 23 03photo 2023 06 09 15 23 06photo 2023 06 09 15 23 14photo 2023 06 09 15 23 18photo 2023 06 09 15 23 20photo 2023 06 09 15 23 23

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ