ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង
- ២ ម៉ោងមុន ថ្ងៃទី១៩ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង
[English Below] ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីសម្ពោធជានិមិត្តរូបនេះ ត្រូវបានរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជនក្នុងខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។
ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុក ជាវិធានការគន្លឹះមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងធ្វើឱ្យការផ្តល់សេវាសុខាភិបាលកាន់តែល្អប្រសើរ ដើម្បីជាទីពឹងរបស់ប្រជាពលរដ្ឋមានមានជំងឺ ឬបញ្ហាសុខភាព ជាពិសេសការជួយសង្គ្រោះបឋមនៅពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយតម្រូវវះកាត់បន្ទាន់នោះ។ មកដល់ពេលបច្ចុប្បន្នមន្ទីរពេទ្យបង្អែកចំនួន ៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង២កម្រិតនេះ ចំនួន ១០៤កន្លែង នៅទូទាំងប្រទេស ត្រូវបានកែលំអហេដ្ឋារចនាសម្ព័ន្ធ និងធ្វើទំនើបកម្មសម្ភារបរិក្ខារ។ ក្នុងនោះ កម្រិត១ មានចំនួន ២៣កន្លែង និងកម្រិត២ ចំនួន ៣៨កន្លែង នៅក្នុងខេត្តចំនួន២២ (លើកលែងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង)៕
Kampong Cham Province: On Thursday morning, November 19, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as an honored guest the official inauguration ceremony of infrastructure improvements and medical equipment installations at 61 district referral hospitals, presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. Held symbolically at Batheay Referral Hospital in Batheay district, Kampong Cham province, the ceremony drew a large turnout of senior Royal Government officials, civil servants, armed forces personnel, local residents, and youth across Kampong Cham province.
Upgrading infrastructure and equipping district referral hospitals with modern medical devices is a key priority of the Royal Government of the 7th Legislature of the National Assembly, under the wise leadership of Prime Minister Samdech Moha Borvor Thipadei Hun Manet. This initiative focuses on enhancing public well-being and improving healthcare service delivery so that hospitals serve as a reliable pillar for citizens facing illness or health issues, particularly in providing primary emergency care for critical conditions requiring urgent surgical intervention. To date, 61 referral hospitals (CPA1 and CPA2) out of 104 across both levels nationwide have undergone infrastructure upgrades and equipment modernization, comprising 23 CPA1 hospitals and 38 CPA2 hospitals across 22 provinces (excluding Phnom Penh, Preah Sihanouk, and Stung Treng provinces).




