ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ស្ដីពី ការអនុវត្តចលនាភូមិគំរូ សម្រាប់ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ១ hourមុន ថ្ងៃទី១៩ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ស្ដីពី ការអនុវត្តចលនាភូមិគំរូ សម្រាប់ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ស្ដីពី ការអនុវត្តចលនាភូមិគំរូ សម្រាប់ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រី្ដជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ។
លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ បានធ្វើបទបង្ហាញស្ដីពីលទ្ធផលបឋមនៃការវាយតម្លៃការអនុវត្តចលនាភូមិគំរូចំនួន ៥៧ភូមិ សម្រាប់ឆ្នាំ២០២៦ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៥ចំណុច ដែលបានកំណត់ រួមមាន៖ សេដ្ឋកិច្ច, សង្គម និងវប្បធម៌, សុខភាព និងបរិស្ថានរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធ, និងអភិបាលកិច្ច។
បន្ទាប់ពីស្ដាប់ការធ្វើបទបង្ហាញរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចគួរជាទីមោទនៈ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្ដិភាព និងជាផ្លែផ្កានៃការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលមុនៗក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន និងក្នុងនីតិកាលបច្ចុប្បន្ន ក្រោមការដឹកនាំបន្ដវេនដ៏ឆ្នើមប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យដូចផែនការគ្រោងទុក ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងមាតុភូមិ៕
H.E. Chhay Rithisen chairs a progress review meeting on the Ministry of Rural Development’s implementation of the Model Village Movement for 2026
[English Below] Phnom Penh: On the afternoon of Wednesday, November 18, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a progress review meeting on the Ministry of Rural Development’s implementation of the Model Village Movement for 2026. The meeting was attended by the Standing Secretary of State, Excellencies, Ladies and Gentlemen from the leadership, and technical officials of the Ministry of Rural Development.
Mr. Dy Sarath, Director of the Department of Village and Rural Community Development, presented the preliminary results of the assessment of the implementation of the Model Village Movement covering 57 villages for 2026, based on five established criteria: economy; society and culture; health and living environment; infrastructure; and governance.
After hearing the presentation, H.E. Chhay Rithisen praised and expressed gratitude to leaders and technical officials at all levels for their diligent, responsible, and effective performance, and he highly valued the achievements attained as a source of pride. The Minister underlined that these accomplishments have been made possible by national peace and are the fruits of the Royal Government’s public investment since previous mandates under the skillful leadership of Samdech Techo Hun Sen, and in the current mandate under the wise and principled continued leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. In closing, the Minister offered several recommendations to guide continued implementation of duties with greater effectiveness and to successfully achieve the planned targets.
