ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវសីលសទ្ធាភិសិរីព្រឹទ្ធពង្សិណី ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ

Share
3 16

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវសីលសទ្ធាភិសិរីព្រឹទ្ធពង្សិណី ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវសីលសទ្ធាភិសិរីព្រឹទ្ធពង្សិណី ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ ដែលត្រូវជាម្តាយក្មេករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នៅគេហដ្ឋានក្នុងភូមិ៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកជំទាវសីលសទ្ធាភិសិរីព្រឹទ្ធពង្សិណី ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណមទន់ចាយ បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ០៤:២០នាទីព្រឹក ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសេចក្ដីទុក្ខព្រួយជាទីបំផុតនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូក្រសួង បានសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យជាទីបំផុត។ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូក្រសួង បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវសីលសទ្ធាភិសិរីព្រឹទ្ធពង្សិណី ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ បានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

H.E. Chhay Rithisen leads a Ministry delegation to lay a wreath and pay respects to the remains of Lok Chumteav, the venerable great Buddhist lay donor, Kong Nam Ton Chay
Phnom Penh: On Monday afternoon, November 16, 2026, H.E. Chhay Rithisen, Minister of Rural Development, led a ministry delegation—including Excellencies, Ladies and Gentlemen at the ministry’s leadership level to lay a wreath and pay respects to the remains of Lok Chumteav, the venerable great Buddhist lay donor, Kong Nam Ton Chay, who is the mother in law of H.E. Deputy Prime Minister Sok Chenda Sophea, at the family residence in Village 9, Boeung Kak 1 Sangkat, Tuol Kork Khan, Phnom Penh. Lok Chumteav, the venerable great Buddhist lay donor, Kong Nam Ton Chay, passed away on Sunday, November 15, 2026, at 4:20 a.m., at the age of 89, due to an old age illness.
At this time of profound sorrow, the Minister and the ministry delegation expressed their condolences and deepest sympathy to H.E. the Deputy Prime Minister and his spouse, as well as to the family. The Minister and the delegation offered prayers, dedicating merit so that the spirit of Lok Chumteav, the venerable great Buddhist lay donor, Kong Nam Ton Chay, may attain the supreme blissful abode in a fortunate realm and never be separated from it.

1 15 scaled 2 15 scaled 3 16 scaled 4 16 scaled 5 12 scaled 6 10 scaled 7 11 scaled 8 11 scaled 9 11 scaled 10 14 scaled 11 12 scaled 12 11 scaled 13 9 scaled 14 9 scaled 15 10 scaled 16 10 scaled 17 8 scaled 18 8 scaled 19 8 scaled 20 8 scaled 21 9 scaled 22 9 scaled 23 8 scaled 24 8 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង