ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពី ការផ្តល់អាណត្តិជូនការិយាល័យអភិវឌ្ឍន៍ LuxDev សម្រាប់បង្កើតកម្មវិធីអភិវឌ្ឍន៍ជនបទរវាងកម្ពុជា-លុចសំបួ
- ៣ ម៉ោងមុន ថ្ងៃទី១៦ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពី ការផ្តល់អាណត្តិជូនការិយាល័យអភិវឌ្ឍន៍ LuxDev សម្រាប់បង្កើតកម្មវិធីអភិវឌ្ឍន៍ជនបទរវាងកម្ពុជា-លុចសំបួ
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពី ការផ្តល់អាណត្តិជូនការិយាល័យអភិវឌ្ឍន៍ LuxDev សម្រាប់បង្កើតកម្មវិធីអភិវឌ្ឍន៍ជនបទរវាងកម្ពុជា-លុចសំបួ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មបរទេស និងជារដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ នៃប្រទេសលុចសំបួ។
ពិធីចុះហត្ថលេខា ត្រូវបានរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្នុងឱកាសដែល ឯកឧត្តម Xavier Bettel អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅទីក្រុងភ្នំពេញ ខណៈដែលប្រទេសកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕
H.E. Chhay Rithisen, Minister of Rural Development, attends as a witness the signing ceremony of the document granting a mandate to the LuxDev Development Office to establish a Cambodia–Luxembourg rural development program
Phnom Penh: On Sunday afternoon, November 15, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as a witness the signing ceremony of the document granting a mandate to the LuxDev Development Office to establish a Cambodia–Luxembourg rural development program, under the presidency of H.E. Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, and H.E. Xavier Bettel, Deputy Prime Minister, Minister of Foreign and Foreign Trade, and Minister for Development Cooperation and Humanitarian Affairs of the Grand Duchy of Luxembourg.
The signing ceremony was held at the Chroy Changvar OCIC International Convention and Exhibition Center, on the occasion of H.E. Xavier Bettel’s participation in the 20th Francophonie Summit in Phnom Penh, as Cambodia has the honor of hosting the Summit for the first time in its history.

