ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

Share
12 6

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិអូស៊ីអាយស៊ី មានការអញ្ជើញថ្លែងសុន្ទរកថាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ។

កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលពិធីបើកកិច្ចប្រជុំនាថ្ងៃនេះ មានប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃរដ្ឋសមាជិក និងរដ្ឋាភិបាលចំនួន ៨២ ចូលរួម។ ព្រឹត្តិការណ៍អន្តរជាតិនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី។ ក្នុងនាមជាសមាជិកពេញសិទ្ធិនៃអង្គការ OIF ចាប់តាំងពីឆ្នាំ១៩៩៣ កម្ពុជាបានបញ្ជាក់ជាថ្មីតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ នូវការប្តេជ្ញាចិត្តប្រកបដោយចីរភាពរបស់ខ្លួនចំពោះឧត្តមគតិហ្វ្រង់កូហ្វូនី។ ការប្តេជ្ញានេះគឺស្របតាមកេរតំណែលរបស់ព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ដែលជាឥស្សរជនស្ថាបនិកនៃអង្គការ OIF និងជាសក្ខីភាពនៃឆន្ទៈរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការដើរតួនាទីយ៉ាងសកម្ម លើកិច្ចសហប្រតិបត្តិការពហុភាគី។

គួរបញ្ជាក់ជូនផងដែរថា កិច្ចប្រជុំកំពូល ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលនៃអង្គការ OIF ដែលមានរដ្ឋសមាជិក និងរដ្ឋាភិបាលសរុបចំនួន ៩០ប្រទេស តែងតែងជួបប្រជុំគ្នារៀងរាល់ពីរឆ្នាំម្តង ដើម្បីពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងអប់រំ ក៏ដូចជាតម្លៃរួមដែលគាំទ្រដល់សហគមន៍និយាយភាសាបារាំង៕

H.E. Chhay Rithisen, Minister of Rural Development, attends as Guest of Honor the opening of the 20th “Francophonie Summit” 2026

Phnom Penh: On Sunday morning, November 15, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as Guest of Honor the opening ceremony of the 20th “Francophonie Summit” 2026, under the supreme royal presidency of His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, King of the Kingdom of Cambodia, most revered.

At the official opening ceremony of the 20th Francophonie Summit at the OCIC International Convention and Exhibition Center, there were keynote addresses by Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia; H.E. Emmanuel Macron, President of the French Republic; and Mrs. Louise Mushikiwabo, Secretary General of the International Organisation of La Francophonie.

Cambodia has the honor, for the first time in its history, of hosting the 20th Francophonie Summit, taking place on November 15 and 16, 2026. Today’s opening ceremony was attended by heads of state and government from 82 member states and governments. This international event is an important occasion for the International Organisation of La Francophonie (OIF) and for advancing Francophonie in Asia. As a full member of the OIF since 1993, Cambodia reaffirms through hosting this summit its enduring commitment to the ideals of Francophonie. This commitment aligns with the legacy of His Late Majesty the King Father, a founding figure of the OIF, and testifies to the Kingdom of Cambodia’s determination to play an active role in multilateral cooperation.

It should also be noted that the Summit, the OIF’s highest decision making body—comprising a total of 90 member states and governments convenes every two years to discuss issues of political, economic, cultural, and educational cooperation, as well as the shared values that underpin the French speaking community.

11 8 9 7 8 7 81 1 7 7 6 6 5 8 4 12 3 12 2 11 1 11 13 4 12 6

101 1 27 1 26 2 25 2 24 4 23 4 22 5 20 5 19 4 18 4 17 4 171 16 6 15 6 14 5 13 5 12 7 10 10

28 3 351fn 2026 11 15 10 56 26 30 351fn 2026 11 15 10 56 26 29 351fn 2026 11 15 10 56 26 28 351fn 2026 11 15 10 56 25 27 351fn 2026 11 15 10 56 25 26 351fn 2026 11 15 10 56 24 24 351fn 2026 11 15 10 56 24 23 351fn 2026 11 15 10 56 23 21 351fn 2026 11 15 10 56 22 20 351fn 2026 11 15 10 56 22 19 34 1 33 1 32 1 31 4 311 30 3 29 3

351fn 2026 11 15 10 56 28 35 37 1 36 1 35 1 352410A1436 352410A1429 352410A1417 352410A1414 352410A1402 352410A1397 352410A1380 352410A1361 352410A1367 352311 3523H2A8354 3523H2A8343 3523H2A8206 351fn 2026 11 15 10 56 33 46

38 1 49410A1476 49410A1474 49410A1464 480D0A4723 480D0A4653 480D0A4646 480D0A4639 480D0A4635 480D0A4626 40 39 1

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង