ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អម “ភូមិហ្វ្រង់កូហ្វូនី” ក្រោមប្រធានបទ “ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី”

Share
5 7

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អម “ភូមិហ្វ្រង់កូហ្វូនី” ក្រោមប្រធានបទ “ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី”

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អម “ភូមិហ្វ្រង់កូហ្វូនី” ក្រោមប្រធានបទ “ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី” នៅមុខវត្តបទុមវត្តតីរាជវរារាម រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ។

ការរៀបចំ “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០” ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ មានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានគណៈប្រតិភូ និងប្រមុខដឹកនាំមកពីបណ្តាប្រទេសសមាជិកទាំងជាង៩០ ចូលរួម ហើយមានរៀបចំព្រឹត្តិការណ៍អមដ៏មានសារៈសំខាន់ចំនួនពីរ គឺ “ភូមិហ្វ្រង់កូហ្វូនី” និងវេទិកាផ្គូផ្គងធុរកិច្ចផ្នែកឌីជីថល «ហ្វ្រង់កូតិច» (FrancoTech)។ ក្នុងនោះ ភូមិហ្រ្វង់កូហ្វូនី (Village de la Francophonie) ក្រោមប្រធានបទ “ស្នាមញញឹមកម្ពុជា ស្នាមញញឹមហ្វ្រង់កូហ្វូនី” ដែលកំពុងបើកនាឱកាសនេះ មានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ “ភូមិហ្វ្រង់កូហ្វូនី” គឺជាព្រឹត្តិការណ៍ប្រពៃណីរបស់អង្គការអន្តរជាតិនៃភាសាបារាំង (OIF) ដែលត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង នៅប្រទេសម្ចាស់ផ្ទះនីមួយៗ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ទេសចរណ៍ រអប់រំ កិច្ចសហប្រតិបត្តិការ ការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស (People-to-People Connectivity) និងភាពចម្រុះនៃបណ្ដាប្រទេសជាសមាជិកទាំងអស់៕

 

H.E. Chhay Rithisen, Minister of Rural Development, attends as Guest of Honor the opening ceremony of the sideline event “Village de la Francophonie” under the theme “Khmer Smiles, Francophonie Smiles”
Phnom Penh: On Friday morning, November 13, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as Guest of Honor the opening ceremony of the sideline event “Village de la Francophonie,” under the theme “Khmer Smiles, Francophonie Smiles,” in front of Wat Botum, Phnom Penh, under the high presidency of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, Dr. Pich Chanmony Hun Manet, and Mrs. Louise Mushikiwabo, Secretary‑General of the International Organisation of La Francophonie (OIF).
The “20th Francophonie Summit,” hosted by Cambodia, spans five days, from November 14 to 17, 2026, with delegations and leaders from more than 90 member countries. Two important sideline events are being organized: “Village de la Francophonie” and the FrancoTech digital business‑matching forum. Of these, the Village de la Francophonie, under the theme “Khmer Smiles, Francophonie Smiles,” is now being inaugurated and aims to promote Cambodia’s tourism, culture, and prestige on the international stage. “Village de la Francophonie” is a traditional event of the International Organization of La Francophonie (OIF), held every two years in each host country to promote culture, tourism, education, cooperation, people‑to‑people connectivity, and the diversity of all member countries.

1 10 20DSC 4961 17 3 16 5 15 5 14 4 13 3 12 5 11 7 10 9 9 6 8 6 7 6 6 5 5 7 4 11 3 11 2 10

20DSC 4971

50DJI 20261113071929 0023 D
default
50DJI 20261113071742 0019 D
default
50DJI 20261113071731 0018 D
default
50DJI 20261113071519 0013 D
default
50DJI 20261113071458 0012 D
default
50DJI 20261113071113 0004 D
default

30DSC 6219 30DSC 6217 30DSC 6212 30DSC 6205 30DSC 6193 30DSC 6192 24 3 23 3 22 4 21 5 20DSC 6156

50DJI 20261113073504 0055 D
default

5528 5527 5526 5525 5524 5523 5522 5521 5520 5519 5518 53DSC 5838 53DSC 4568 53DSC 4266 50DSC 0802 50DSC 0787

50DJI 20261113074604 0071 D
default

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង