ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះត្រួតវឌ្ឍនភាពសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ
- ២ ម៉ោងមុន ថ្ងៃទី១៣ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះត្រួតវឌ្ឍនភាពសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ
[English Below] ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលតាកែវ អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍នេះ បង្កើតឡើងដើម្បីជាថ្នាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជនបទអាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ប្រកបដោយចីរភាព ដោយជំរុញការធ្វើពិពិធកម្មមុខរបរ និងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញបំណិនជីវិត និងជំនាញសហគ្រិនភាព។ នេះគឺជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានចាប់ផ្ដើមបើកបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ និងបច្ចុប្បន្នការងារសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រេចវឌ្ឍនភាពបាន ៧០%។ ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារនាពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចង្អុលបង្ហាញដល់ក្រុមហ៊ុនទទួលការសាងសង់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ និងស្របតាមគំនូសប្លង់ដែលបានកំណត់ ព្រមទាំងត្រូវជំរុញការងារសាងសង់ឱ្យសម្រេចបានតាមកិច្ចសន្យាការងារ ដើម្បីឆាប់បានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋតាមរយៈការបណ្ដុះបណ្ដាល។
បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពការសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍រួចមក ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៧ទីតាំង ដែលមានដូចខាងក្រោម៖
ទីតាំងទី១៖ ស្ពានដែកបេឡេតិ៍ មានឈ្មោះស្ពានពោធិ៍តាស៊ុយ មានប្រវែង ៥២ម៉ែត្រ ទទឹង៤ម៉ែត្រ ឆ្លងកាត់ព្រែកអូរតាស៊ុយ តភ្ជាប់ពីភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ទៅកាន់ភូមិស្វាយវល្លិ៍ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។ ស្ពាននេះ បានទទួលរងការខូចខាតកម្រាលខាងលើ ជាបន្តបន្ទាប់ ដោយសាររថយន្ដដឹកទំនិញធំៗដឹកធ្ងន់។ តាមរយៈការពិនិត្យស្ថានភាពជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ដ្រី បានចង្អុលបង្ហាញដល់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សិក្សាបច្ចេកទេសក្នុងការជួសជុលកម្រាលស្ពាននេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ទីតាំងទី២៖ ឈ្មោះផ្លូវ សហគមន៍កំពែង-សុខសែនសំបូរ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥,៤០គ.ម. ទទឹង ៥ម៉ែត្រ ដែលស្ថិតនៅក្នុងឃុំកំពែង ស្រុកគីរីវង្ស។ ផ្លូវនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ២០២៥ ក្នុងក្របខណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន។
ទីតាំងទី៣៖ ឈ្មោះផ្លូវ ពេជសារ-សុបិន ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២១,០៤គ.ម. ទទឹង ៥ម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន ៣ឃុំ គឺ៖ ឃុំអង្គប្រសាទ ឃុំរាមអណ្ដើក និងឃុំគោកព្រេច នៃស្រុកគីរីវង្ស។ ផ្លូវនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ២០១៧ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី២។
ទីតាំងទី៤៖ ឈ្មោះផ្លូវ អូរអន្សារ-ហន្ទា ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៣៥គ.ម. ទទឹង ៦ម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន ២ឃុំ គឺ៖ ឃុំកំពែង និងឃុំគោកព្រេច ស្រុកគីរីវង្ស។
ទីតាំងទី៥៖ ឈ្មោះផ្លូវជាតិលេខ២-ធ្លាប្រជុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៨៩គ.ម. ទទឹង ៦ម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន ២ឃុំ គឺ៖ ឃុំពេជសារ និងឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត។
ទីតាំងទី៦៖ ឈ្មោះផ្លូវធ្លាប្រជុំ-ភូមិរូង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៨៨គ.ម. ទទឹង ៦ម៉ែត្រ ដែលតភ្ជាប់ពីឃុំធ្លាប្រជុំ នៃស្រុកកោះអណ្ដែត ទៅកាន់ឃុំដូងខ្ពស់ ស្រុកបូរីជលសារ។
ខ្សែផ្លូវនៃទីតាំងទី៤ ៥ និងទី៦ នេះ ត្រូវបានសាងសង់ក្នុងឆ្នាំ២០២៤ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣។
ទីតាំងទី៧៖ ឈ្មោះផ្លូវ ព្រៃសណ្តែក-ត្នោតជុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៨,៣៧គ.ម. ទទឹងផ្លូវ ៦ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ដែលបានបញ្ចប់ការសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ។។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ទៅដល់ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៦៨៤គ្រួសារ ស្មើនឹង ៤ ៤២០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៥ ៩៤៥គ្រួសារ ស្មើនឹង ២៨ ៦៨៨នាក់។
ក្នុងឱកាសចុះពិនិត្យគុណភាពខ្សែផ្លូវខាងលើនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ឱ្យចុះពិនិត្យ និងធ្វើរបាយការណ៍ ស្ដីពីផ្លូវដែលទទួលរងការខូចខាត ដើម្បីស្នើសុំគោលការណ៍ដាក់ក្នុងផែនការថែទាំប្រចាំ។
គួរជម្រាបជូនដែរថា សមិទ្ធផលទាំងនេះ បាននិងកំពុងចូលរួមចំណែកជួយដោះស្រាយទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព និងក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្ដដល់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
H.E. Chhay Rithisen inspects the progress of various Royal Government achievements, implemented through the Ministry of Rural Development, for the people of Takeo province
Takeo province: On Thursday afternoon, November 12, 2026, H.E. Chhay Rithisen, Minister of Rural Development, together with senior ministry leadership, led technical officials from the Ministry and the Takeo Provincial Department of Rural Development, with the participation of H.E. Vei Samnang, Governor of the Takeo Province, to inspect the progress of construction of a Community Development Center and various infrastructure in Trapeang Ong village, Roka Krau sangkat, Doun Kaev city, Takeo province.
The Community Development Center has been established as a platform for developing human resources and promoting Cambodia’s agribusiness so that people living in rural areas can sustainably increase household income by encouraging livelihood diversification and work innovation through technical and vocational training, life skills training, and entrepreneurship skills. This is the second center financed by a grant from the Government of the Republic of Korea. Groundbreaking and the start of construction took place on March 3, 2026, and construction of the buildings and related infrastructure has now reached 70 percent progress. During the inspection, the Minister instructed the construction company to implement the works in full compliance with construction technical standards and the approved plans, and to accelerate construction to meet the contract so that training services can benefit the public as soon as possible.
After inspecting the progress of the Community Development Center, the Minister and the accompanying delegation from the Ministry of Rural Development proceeded to inspect the status of rural road infrastructure at six locations as follows:
Location 1: A Bailey steel bridge named Pouth Ta Suy Bridge, 52 meters long and 4 meters wide, crossing the Prek O Ta Suy stream, connecting Trapeang Poun village, Banteay Meas Khang Kaeut commune, Banteay Meas district, Kampot province, to Svay Vong village, Kompaeng commune, Kirivong district, Takeo province. The bridge deck has repeatedly suffered damage due to heavy load freight trucks. Based on the on site inspection, the Minister instructed the Department of Rural Road Infrastructure and the Provincial Department of Rural Development to conduct a technical study to repair the bridge deck in order to facilitate public travel.
Location 2: The Kompaeng Community–Sokh Saen Sambuor Road, a double bituminous surface treatment (DBST) road, 5.40 kilometers long and 5 meters wide, located in Kompaeng commune, Kirivong district. This road was constructed in 2025 under the Green Value Chain Project.
Location 3: The Pech Sar–Sopheen Road, a DBST road, 21.04 kilometers long and 5 meters wide, passing through three communes—Angk Prasat, Ream Andoeuk, and Kouk Prech—of Kirivong district. This road was constructed in 2017 under the Second Rural Road Improvement Project.
Location 4: The O Ansar–Han Ta Road, a DBST road, 7.35 kilometers long and 6 meters wide, passing through two communes—Kompaeng and Kouk Prech—of Kirivong district.
Location 5: The National Road 2–Thlea Prachum Road, a DBST road, 12.89 kilometers long and 6 meters wide, passing through two communes—Pech Sar and Thlea Prachum—of Koh Andet district.
Location 6: The Thlea Prachum–Phum Rung Road, a DBST road, 7.88 kilometers long and 6 meters wide, connecting Thlea Prachum commune of Koh Andet district to Doung Khpos commune of Borei Cholsar district.
The road sections at Locations 4, 5, and 6 were constructed in 2024 under the Third Rural Road Improvement Project.
Location 7: The Prey Sandaek–Tnaot Chum Road, surfaced with DBST and concrete, with a total length of 8.37 kilometers, a carriageway width of 6 meters, and several civil works components, was completed in February 2025 under the Ministry of Rural Development’s SAAMBAT Project (Sustainable Assets for Agricultural Markets, Business and Trade).
This road links Prey Sandaek village, Prey Slek commune, to Tnaot Chum village, Sambuor commune, in Treang district, directly benefiting 1,684 households, equal to 4,420 people, and indirectly benefiting 5,945 households, equal to 28,688 people. On the occasion of inspecting the quality of this road section, the Minister instructed the Takeo Provincial Department of Rural Development to carry out inspections and prepare reports on roads that have sustained damage in order to request a routine maintenance policy.
Please be informed that these achievements have been and continue to contribute to alleviating hardship and improving the livelihoods of the people under the cool shade of peace and with the Royal Government’s attention from previous mandates under the wise leadership of Samdech Techo Hun Sen, former Prime Minister and now President of the Senate, continuing into the current Royal Government of the Seventh Legislature of the National Assembly under the dynamic leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.







