ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួងស្តីពី ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម
- ១ dayមុន ថ្ងៃទី១២ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួងស្តីពី ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្ដរក្រសួងស្តីពី ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់ ដែលដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងនៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសាធារណការ និងដឹកជញ្ជូន។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សា ក្នុងការរៀបចំផែនការជួសជុល និងស្ដារលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័នឡើងវិញ ដែលរួមមាន សំណង់ប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន លូ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងនោះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ មានភារកិច្ចរួមចំណែក ក្នុងការជួសជុល និងស្ដារហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ជនបទ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ ផងដែរ។
គួរជម្រាបជូនដែរថា តាមរយៈអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងកសិករដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ដើម្បីស្ដារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ៕
Phnom Penh: On Tuesday afternoon, November 10, 2026, H.E. Chhay Rithisen, Minister of Rural Development, attended an inter-ministerial meeting on “Post-Flood Infrastructure Status,” chaired and coordinated by H.E. Thor Chetha, Minister of Water Resources and Meteorology.
Held at the Ministry of Water Resources and Meteorology, the meeting was attended by H.E. Peng Ponea, Minister of Public Works and Transport, alongside leadership and technical officials from the Ministry of Rural Development, the Ministry of Water Resources and Meteorology, and the Ministry of Public Works and Transport.
The meeting aimed to review and discuss plans for repairing and rehabilitating physical infrastructure damaged by recent flash floods, including water retention and drainage systems, as well as roads, bridges, and culverts. Within this scope, the Ministry of Rural Development is tasked with contributing to the repair and restoration of rural infrastructure, specifically rural roads, clean water supply, and rural sanitation systems.
This initiative aligns with the high recommendation of Prime Minister Samdech Moha Borvor Thipadei Hun Manet, who instructed all relevant ministries, institutions, and local authorities to collaborate closely in addressing challenges and restoring the livelihoods of citizens and farmers affected by flood disasters.

