ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

Share
3 5

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំនៅទីបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោធិនកាតព្វកិច្ច គឺជាការអនុវត្តផែនការពង្រឹងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដ៏មានសារៈសំខាន់មួយ ដែលត្រូវបានគិតគូរចាត់ចែងឱ្យអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ខណៈច្បាប់នេះមានតាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ដំណើរការផ្តល់ និងទទួលពាក្យបំពេញកាតព្វកិច្ចយោធា ត្រូវបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៦។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ប្រជាពលរដ្ឋខ្មែរ បានទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាចំនួន ១៦ ៣៧៦នាក់ នារីចំនួន ២ ៨៨៦នាក់។ ការទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ត្រូវបានចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ដោយមានប្រជាពលរដ្ឋបានដាក់ពាក្យចូលបំពេញកាតព្វកិច្ចមានចំនួនសរុប ១៤ ៦៤៦នាក់ នារី ២ ៤១៧នាក់។ យោងតាមតម្រូវការចាំបាច់ និងសំណូមពរនៃការងារ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរ ភេទប្រុស ចំនួន ១០ ០០០នាក់ បំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជា២វគ្គហ្វឹកហ្វឺន ក្នុង១វគ្គមានយោធិនកាតព្វកិច្ចចំនួន ៥ ០០០នាក់ ចូលហ្វឹកហ្វឺនតាមសាលាទាំង៨។

សូមបញ្ជាក់ថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានអនុម័តដោយរដ្ឋសភាកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះមាន ៨ ជំពូក និង ២០ មាត្រា៕

H.E. Chhay Rithisen attends as guest of honor the opening of the first 2026 Conscription Training Course at the Coastal Defense Command, Royal Cambodian Navy, in Phnom Sruoch district, Kampong Speu
Phnom Penh: On Monday afternoon, November 9, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as guest of honor the opening ceremony of the first 2026 conscription training course, presided over by Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. The event was held at the Coastal Defense Command of the Royal Cambodian Navy in Phnom Sruoch district, Kampong Speu province.
The conscription program is a key initiative to strengthen national defense of territorial integrity and sovereignty. Although the conscription law has existed since 2006, implementation under the 7th legislature has been directed by Prime Minister Hun Manet. The process of distributing and receiving conscription applications began in October 2026. From October 1–9, 2026: 16,376 Cambodians received application forms, including 2,886 women. From October 10–17, 2026: 14,646 citizens submitted applications, including 2,417 women. Based on operational needs, the Royal Government authorized the Ministry of National Defense to select 10,000 male citizens for 2026 service, split into two training intakes of 5,000 each, trained across eight schools.
The Law on Conscription was passed by the National Assembly on May 12, 2026, and promulgated on May 23, 2026. The law comprises 8 chapters and 20 articles.

11 5 20DSC 2481 20DSC 2454 20DSC 2448 20DSC 2428 12 3 10 4 9 4 8DSC 3223 8DSC 3143 8DSC 3140 8DSC 3099 4 5 3 5 2 4 1 4

20DSC 2518

31DJI 20261109132726 0404 D
default
31DJI 20261109132458 0398 D
default
31DJI 20261109132251 0390 D
default
31DJI 20261109132236 0386 D
default

30DSC 9791 30DSC 9785 30DSC 9783 30DSC 9753 Pano 30DSC 9361 30DSC 3295 30DSC 3289 30DSC 3275 22 2 21 3 20DSC 3249 20DSC 2536 20DSC 2527

31DJI 20261109133023 0421 D
default

DSC 2749 829A6872 32DSC 9846 32DSC 5754 32DSC 5734 32DSC 5730 31DSC 9780 31DSC 9354 31DSC 9351 31DSC 9344 31DSC 9341

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង