ឯកឧត្ដម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦
- ១៩ ម៉ោងមុន ថ្ងៃទី១២ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីប្រទានកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងជ័យក្នុងខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៦ និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅ វិមានឯករាជ្យ។
ភ្លើងជ័យ ដែលជានិមិត្តរូបនៃភាពភ្លឺចិញ្ចែងចិញ្ចាចនៃសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីទទួលបានឯករាជ្យពីអាណានិគមបារាំង ហើយនិងត្រូវអុជបំភ្លឺរយៈពេល៣ថ្ងៃ ចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧៣ ដ៏អធិកអធមនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៦នេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន មន្ត្រីរាជការ នគរបាលជាតិនិងកងយោធពលខេមរភូមិន្ទ រដ្ឋបាលរាជធានីភ្នំពេញ ភ្លៀវកិត្តិយសជាតិ អន្ដរជាតិ ព្រមទាំងមហាជនយ៉ាងច្រើនកុះករ។
សូមរំលឹកជូនផងដែរថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដី ចេញពីអាណានិគមបារាំង ដែលបានដាក់អាណានិគមលើដែនដីកម្ពុជា អស់រយៈពេល ៩០ឆ្នាំ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣) ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៕
H.E. Chhay Rithisen leads the Ministry of Rural Development delegation to attend as guest of honor the 73rd Anniversary of National Independence Day (9 November) and the Birthday of the Royal Cambodian Armed Forces, 2026
Phnom Penh: On Monday morning, November 9, 2026, H.E. Chhay Rithisen, Minister of Rural Development, led a ministry delegation including the Permanent Secretary of State, senior leaders, and civil servants to attend as guests of honor the Royal Ceremony of wreath laying to honor the spirits of the nation’s ancestors and the lighting of the Victory Flame marking the 73rd Anniversary of National Independence Day, 9 November 2026, and the Birthday of the Royal Cambodian Armed Forces. The ceremony was held at the Independence Monument under the supreme royal presidency of His Majesty King Norodom Sihamoni.
The Victory Flame, symbolizing the radiant light of freedom enjoyed by the Cambodian people after independence from French colonial rule, will burn for three days, from November 9 to 11, 2026.
Notables in attendance included Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate and Chairman of the Supreme Privy Council to His Majesty the King; Samdech Khuon Sudary, President of the National Assembly; Samdech Moha Borvor Thipadei Hun Manet, Prime Minister of Cambodia; members of the Supreme Privy Council, the Senate and National Assembly, the Royal Government; ministers and representatives of ministries and state secretariats; officials; the National Police and the Royal Cambodian Armed Forces; Phnom Penh Capital Administration; national and international honored guests; and a large public turnout.
Reminder: November 9, 1953 is the day the Cambodian nation regained its freedom and sovereignty from French colonial rule, which had been imposed for 90 years (August 11, 1863 – November 9, 1953), through the courageous leadership of the Great King Father of Cambodia, His Majesty Samdech Norodom Sihanouk, Preah Borom Rattanak Kaud. It is also observed as the Birthday of the Royal Cambodian Armed Forces.


