ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ នៅក្នុងខេត្តកំពង់ធំ
- ៣ ម៉ោងមុន ថ្ងៃទី២ ខែវិច្ឆិកា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ នៅក្នុងខេត្តកំពង់ធំ
[English Below] ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ នៅក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណវិទ្យាល័យទ្រៀល ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។
អគារសិក្សា៥ខ្នងនេះ ត្រូវបានសាងសង់ឡើងនៅសាលាផ្សេងៗគ្នា ចំនួន ៥សាលា។ ក្នុងនោះវិទ្យាល័យទ្រៀលទទួលបានអគារ១ខ្នង កម្ពស់៣ជាន់ ៣០បន្ទប់, សាលាបឋមសិក្សាកកោះ ទទួលបានអគារ១ខ្នង កម្ពស់២ជាន់ ១០បន្ទប់, សាលាបឋមសិក្សាជាន់លែងភូមិថ្មី ទទួលបានអគារ១ខ្នង ៥បន្ទប់, សាលាបឋមសិក្សាហ៊ុនសែនឈូកជីព្រះ ទទួលបានអគារ១ខ្នង ៥បន្ទប់ និងសាលាបឋមសិក្សាអូរសំបួរ ទទួលបានអគារ១ខ្នង ៥បន្ទប់។ អគារសិក្សាទាំង ៥ខ្នង ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០២៥។ ក្រៅពីសំណង់អគារសិក្សាថ្មីទាំង៥ខ្នងនេះ ក៏មានការជួសជុលអគារចាស់ កែលម្អទីធ្លា សាងសង់ខ្លោងទ្វារ ផ្លូវបេតុង ព្រមទាំងផ្តល់សម្ភារសិក្សាផ្សេងៗទៀតផងដែរ។ អគារសិក្សាថ្មីទាំង ៥ខ្នង រួមជាមួយសម្ភារ និងសំណង់ផ្សេងៗទៀតនេះ បានចំណាយថវិកាសរុប ២ ០៣៩ ៤៦០ដុល្លារអាម៉េរិក ជាអំណោយរបស់សមាគមឧកញ៉ាកម្ពុជា៕
H.E. Chhay Rithisen attends the inauguration and official opening of five new school buildings totaling 55 classrooms in Kampong Thom Province as guest of honor.
Kampong Thom: On Tuesday morning, November 3, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as guest of honor the ceremony to inaugurate and officially open five new school buildings totaling 55 classrooms in Kampong Thom Province. The event was held under the high presidency of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, at the Triel High School compound in Taing Kouk District, Kampong Thom.
The five buildings were constructed at five different schools. Triel High School received one three story building with 30 rooms; Kokoh Primary School received one two story building with 10 rooms; Chonleng Phum Thmei Primary School received one building with 5 rooms; Hun Sen Chouk Chi Preah Primary School received one building with 5 rooms; and O Sambuor Primary School received one building with 5 rooms. Construction of the new buildings began in July 2025. In addition to these new buildings, the project also included repairs to older structures, improvements to the school grounds, construction of gates and concrete access roads, and the provision of various learning materials. The total cost for the five new buildings, along with materials and related works, was USD 2,039,460, funded by a donation from the Cambodian Oknha Association.






