ឯកឧត្ដម ឆាយ ឫទ្ធិសែន និងថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមទៅទស្សនកិច្ចគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង

Share
2 18

ឯកឧត្ដម ឆាយ ឫទ្ធិសែន និងថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមទៅទស្សនកិច្ចគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង

[English Below] ខេត្តបាត់ដំបង៖ នារសៀលថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ បានអញ្ជើញអម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង រួមជាមួយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងមន្ដ្រីបច្ចេកទេស អញ្ជើញទៅទស្សនកិច្ចគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ទំនប់ដូងទ្រី ត្រូវបានរាជរដ្ឋាភិបាលអភិវឌ្ឍក្នុងគោលបំណងសំខាន់គឺ ធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពនៅតំបន់ខាងលើស្ទឹងដូនទ្រី, ពង្រីផ្ទៃដីស្រោចស្រព និងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់ ដើម្បីលើកកម្ពស់កម្រិតជីវភាព រំដោះភាពក្រីក្រ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ និងបានសម្រេចការសាងសង់បញ្ចប់ ១០០% នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីកសិកម្មនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា និងរដូវប្រាំងប្រមាណ ៤ ៥០០ ហិកតា ក្នុងឃុំចំនួន ១៥ នៃស្រុកចំនួនបីគឺ ស្រុកមោងឬស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ ការងារសំខាន់ៗក្នុងគម្រោងរួមមាន ទី១) សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ, ទី២) សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ទី៣) រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះ ដែលមានមុខកាត់ ៤ម៉ែត្រ និងប្រវែង ៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទទឹង ៨ម៉ែត្រ និងបណ្ដោយ ២៤ម៉ែត្រ កម្ពស់ ៤៩ម៉ែត្រ បំពាក់ដោយទ្វារប្រតិបត្តិការចំនួន ៤ ដែលទ្វារនីមួយៗមានទំហំ ២,២ម៉ែត្រ * ២,២ម៉ែត្រ៕

 

H.E. Chhay Rithisen and the Ministry’s leadership visit the Don Tri Dam development project in the Rukh Kiri District area of Battambang Province.
Battambang Province: On Friday afternoon, October 30, 2026, H.E. Chhay Rithisen, Minister of Rural Development, together with senior leaders, accompanied H.E. Koeut Rith, Deputy Prime Minister, Minister of Justice, and Head of the Royal Government’s provincial working group for Battambang, along with H.E. Thor Chetha, Minister of Water Resources and Meteorology, and technical officials, to visit the Don Tri Dam development project located in the geographical area of Rukh Kiri District, Battambang Province.
The Royal Government developed the Don Tri Dam primarily to ensure a stable water supply for agriculture in the upper Don Tri River area, expand irrigated farmland and boost agricultural productivity, and reduce flood damage—thereby improving livelihoods, alleviating poverty, and supporting socio‑economic development. Construction began on June 25, 2015, and was completed on December 31, 2025. The reservoir has an estimated storage capacity of approximately 163 million cubic meters. The irrigation command area covers about 33,000 hectares during the rainy season and 4,500 hectares during the dry season, benefiting 15 communes across three districts, Moung Ruessei and Rukh Kiri in Battambang Province, and Bakan in Pursat Province. The Key project works: 1) Main dam: 654 meters in length; 2) Spillway: 414 meters in length; 3) Diversion tunnel: horseshoe cross‑section, 4 meters in diameter (cross‑section) and 462 meters in length; 4) Water control structure: tower‑type, multi‑level intake gates; 8 meters wide, 24 meters long, 49 meters high; equipped with four operational gates, each measuring 2.2 meters × 2.2 meters.

1 18 DSC 4461 DSC 4443 DSC 4429 DSC 4425 DSC 4424 DSC 4413 DSC 4404 scaled 5 24 4 16 3 16 2 18

DSC 4473 photo 2026 10 30 13 21 08 photo 2026 10 30 13 21 06 photo 2026 10 30 13 21 03 DSC 4676 DSC 4668 DSC 4652 DSC 4647 DSC 4617 DSC 4600 DSC 4582 DSC 4578 DSC 4571 DSC 4545 DSC 4536 DSC 4529 DSC 4520 DSC 4498

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង