ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង

Share
5 23

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង

[English Below] ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះ ត្រូវបានរៀបចំឡើងនៅបរិវេណអាកាសយានដ្ឋានបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង ដែលការបង្ហាញនូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល លើរាល់ការលំបាក និងការរងគ្រោះរបស់ប្រជាកសិករ ដោយមិនបានទុកឱ្យរំលងផុតដោយគ្មានការគិតគូរដោះស្រាយនោះឡើយ។ ជាស្ដែងការរៀបចំពិធីនាថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ១៥ ១៥៥គ្រួសារ ទទួលបានពូជស្រូវ និងពលរដ្ឋ ៣៤ ៧៨១គ្រួសារ ទទួលបានកញ្ចប់ស្បៀង និងពូជបន្លែ។ គួរជម្រាបជូនដែរថា នៅទូទាំងខេត្តបាត់ដំបង គ្រោះជំនន់ទឹកភ្លៀង ធ្វើឱ្យរងគ្រោះប៉ះពាល់ ១៤ក្រុង ស្រុក ស្មើនឹង ៨៨ឃុំ សង្កាត់ ដែលបណ្ដាលឱ្យផលប៉ះពាល់ដំណាំស្រូវសរុប ១២៣ ០៧២ហិកតា ក្នុងនោះមានស្រូវទុំ ១៥ ៦៣៨ហិកតា, ខូចខាតដាំណាំស្រូវ ៧៤ ៣៨៨ហិកតា, ដំណាំសាកវប្បកម្ម និងឧស្សាហកម្មផលសរុប ១៦ ៣៧៤ហិកតា, ខូចខាត ៨ ៦៨០ហិកតា និងមានគ្រួសារដែលរងផលប៉ះពាល់ សរុប ៥៨ ១០៣គ្រួសារ ខូចខាត ៣៥ ៧០៤គ្រួសារ៕

 

H.E. Chhay Rithisen joined a meet-and-greet ceremony to distribute seed rice and relief supplies to residents affected by floodwaters from heavy rainfall in Battambang Province.
Battambang Province: On the morning of Friday, October 30, 2026, H.E. Chhay Rithisen, Minister of Rural Development, together with senior leadership, attended a meet-and-greet to distribute seed rice and food supplies to residents affected by flooding in Battambang Province. The event was held under the high presidency of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
The ceremony took place at the Battambang Airport compound in Battambang City, reflecting the Royal Government’s care and responsiveness to the difficulties and losses farmers faced ensuring their needs are not overlooked. At today’s event, 15,155 households received seed rice.34,781 households received relief packages and vegetable seeds.
Province-wide, the flood affected 14 districts/municipalities across 88 communes/sangkats. Rice cultivation affected: 123,072 hectares in total, of which 15,638 hectares were ripe paddy; 74,388 hectares suffered damage. Agro-industrial crops: 16,374 hectares affected in total, with 8,680 hectares damaged. Affected households: 58,103 in total, including 35,704 households reporting damage.

1 17 6 15 5 23 56 1 55 1 54 53 52 1 3 15 32 31 5 2 17

7 17 20fn 2026 10 30 01 58 43 681 20fn 2026 10 30 01 58 43 400 20fn 2026 10 30 01 58 42 729 20fn 2026 10 30 01 58 06 563 19 9 18 12 17 16 15 11 14 12 13 15 131 12 16 11 17 10 20 9 14 8 16

20fn 2026 10 30 01 58 43 987 30DSC 1913 30DSC 1883 30DSC 1881 30DSC 1867 30DSC 1858 30DSC 1849 30DSC 1831 30DSC 1807 27fn 2026 10 30 01 58 46 896 27fn 2026 10 30 01 58 46 565 27fn 2026 10 30 01 58 46 287 27fn 2026 10 30 01 58 45 975 27fn 2026 10 30 01 58 45 644 27fn 2026 10 30 01 58 45 358 21 9 20fn 2026 10 30 01 58 44 500 20fn 2026 10 30 01 58 44 234

30fn 2026 10 30 01 58 01 404 photo 2026 10 30 07 55 53 photo 2026 10 30 07 55 49 DSC 5179 DSC 4188 40DSC 18366 40DSC 4621 40DSC 4342 40DSC 2273 40DSC 2200 40DSC 2183 40DSC 2091 40DSC 1999 40DSC 1723 32DSC 4481 32DSC 4458 30fn 2026 10 30 01 58 06 878 30fn 2026 10 30 01 58 01 648

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង