ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការគណៈរដ្ឋមន្ដ្រី
- ៣ ម៉ោងមុន ថ្ងៃទី២៣ ខែតុលា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការគណៈរដ្ឋមន្ដ្រី
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ទី១- របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF), ទី២- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧, ទី៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងទី៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញអាស៊ាន៕
H.E. Chhay Rithisen attended the Council of Ministers plenary session at the Office of the Council of Ministers.
Phnom Penh: On Friday morning, October 23, 2026, H.E. Chhay Rithisen, Minister of Rural Development, attended the Council of Ministers plenary session, presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, at the Office of the Council of Ministers.
The meeting reviewed, discussed, and approved four key agenda items: (1) the report on the nine month 2026 macroeconomic assessment and adjustments to the Medium Term Fiscal Framework (MTFF); (2) the draft Law on Financial Management for 2027; (3) the draft Law on the Settlement of the State’s General Budget for the management year 2025; and (4) the draft law approving the Second Protocol to amend the ASEAN Trade in Goods Agreement.


