ឯកឧត្ដម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ និងស្ពាន ៣កន្លែងនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

Share
11 11

ឯកឧត្ដម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ និងស្ពាន ៣កន្លែងនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

[English Below] ខេត្តត្បូងឃ្មុំ និងកំពង់ចាម ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្ដម ជាថ្នាក់ដឹកនាំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ និងស្ពានចំនួន ៣កន្លែង​ ដែលកុំពុងអនុវត្ត​ និងទទួលរងការខូចខាត​ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម មានដូចខាងក្រោម ៖
ខ្សែទី១ ៖ ឈ្មោះ ភូមិផ្កាដូង-ត្រពាំងប្ញស្សី ជាប្រភេទផ្លូវកម្រាលល្បាយក្រួស មានប្រវែង ១៨.៧៦ គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ទៅដល់ភូមិត្រពាំងឬស្សី ឃុំតំបែរ ស្រុកតំបែរ។ ផ្លូវនេះ ត្រូវបានស្ថាបនាក្នុងឆ្នាំ២០០៩ ដោយក្រសួងអភិវឌ្ឍន៍ជនបទ​ បច្ចុប្បន្នទទួលរងការខូចខាតដោយកន្លែង​ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់សរុប ចំនួន ៤ ៩៧៩គ្រួសារ និង អ្នកទទួលផលដោយប្រយោលចំនួន ១៦ ១៤០គ្រួសារ ។

ខ្សែទី២៖ សាងសង់ផ្លូវប្រវែង ២,៩០ គ.ម. ក្នុងនោះ ផ្លូវបេតុង ប្រវែង ៣០០ម៉ែត្រ និងផ្លូវល្បាយគ្រួស ២,៦០ គ.ម. ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ផ្លូវនេះបាននិងកំពុងអនុវត្តគម្រោសាងសង់ ដោយសម្រេចបានប្រមាណ ៧០%នៃផែនការ។ ខ្សែផ្លូវនេះផ្តល់ផលដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ពិសេសប្រជាពលរដ្ឋក្នុងឃុំព្រែកកក់ ដែលមានចំនួន ២៦០គ្រួសារ ស្មើនឹង ៨៨៣នាក់ ស្រី ៤៨០នាក់។

ខ្សែទី៣ ៖ ជាប្រភេទផ្លូវ ក្រាលកៅស៊ូពីរជាន់ និងបេតុង មានប្រវែង ៣,៧ គ.ម. តភ្ជាប់ពីក្លោងទ្វារវត្តព្រះអង្គគុហ៍ ឆ្ពោះទៅភ្ជាប់នឹងផ្លូវបំបែកពាមកោះស្នា ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានសាងសង់នៅឆ្នាំ២០២០ ដោយក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងមន្ត្រីបច្ចេកទេស បានបន្តអញ្ជើញទៅពិនិត្យស្ពានចំនួន ៣កន្លែងផ្សេងទៀតរួមមាន ៖
-ស្ពានបេតុងកំពុងសាងសង់ចំនួន ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិបឹងតាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្រេចបានវឌ្ឍនភាព​ ៧០%។
-ស្ពានបេតុង ព្រែកអាចារ្យសួន មានប្រវែង ៩០ម៉ែត្រ ទទឹងប្រវែង ៩,៦០ ម៉ែត្រ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២០ ។
-ស្ពានបាឡេត៌ ព្រែកតាយី មានប្រវែង ៦៣ ម៉ែត្រ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ១៩៩៣ ដែលគ្រោងនឹងសាងសង់ជាស្ពានបេតុង។

តាមរយៈការពិនិត្យជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួង នាយកយដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំត្រូវត្រួតពិនិត្យ​ការអនុវត្តគម្រោងស្ថាបនាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស​ និងសិក្សាលទ្ធភាពក្នុងការសិក្សាលើកកម្រិតគុណភាពផ្លូវឡើងវិញចំពោះខ្សែផ្លូវដែលរងការខូចខាត ដើម្បីធ្វើការដោះស្រាយសម្រួលចរាចរណ៍ដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ដោយឡែកស្ពានបាឡេមួយកន្លែងស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់នាយកដ្ឋានជំនាញសិក្សាលទ្ធភាពដាក់បញ្ចូលក្នុងគម្រោងផែនការ តាមនិតិវិធីជាធរមាន ៕

 

H.E. Chhay Rithisen led technical officials to conduct on-site inspections of three rural road sections and three bridges in Tboung Khmum and Kampong Cham provinces.
Tboung Khmum and Kampong Cham: On Monday morning, October 19, 2026, H.E. Chhay Rithisen, Minister of Rural Development, together with H.E. Pen Kosal, Governor of Tboung Khmum, senior leaders, technical officials from the Ministry and the Tboung Khmum Provincial Department of Rural Development, and local authorities, inspected three rural road sections and three bridge sites that are under construction and/or have sustained damage in Tboung Khmum and Kampong Cham.
Section 1: Phka Doung village to Trapeang Ruessei village, is a lateritic gravel-mix road 18.76 km long and 5 meters wide, connecting Phka Doung village, Chhuk commune, Krouch Chhmar district, to Trapeang Ruessei village, Dambae commune, Dambae district. The Ministry of Rural Development built it in 2009, and it now has localized damage from climate variability. This road benefits an estimated 4,979 households directly and 16,140 households indirectly.
Section 2: Prek Kak commune, Stueng Trang district, Kampong Cham, consisting of 300 meters of concrete road and 2.60 km of gravel-mix, implemented by the Department of Construction and Engineering of the General Department of Logistics and Finance under the Ministry of Interior, with construction 70% complete; in Prek Kak commune, it benefits 260 households (883 people, including 480 women).
Section 3: is a two-layer asphalt (DBST) and concrete road, 3.7 km long, running from the gate of Preah Angk Koh Cave Pagoda to the Peam Kosh Sna bypass road in Peam Kosh Sna commune, Stueng Trang district, Kampong Cham, constructed in 2020 by the Ministry of Rural Development.
The delegation also inspected three bridges:
– a concrete bridge under construction at Boeng Ta Chout village, Prek Kak commune, Stueng Trang district, Kampong Cham, 18 meters long and 8 meters wide, now 70% complete;
– the Prek Achar Suon concrete bridge, 90 meters long and 9.60 meters wide, in Peam Kosh Sna commune, Stueng Trang district, Kampong Cham, built by the Ministry of Rural Development in 2020;
– and the Prek Ta Yi Bailey bridge, 63 meters long, in the same commune and district, built by the Ministry in 1993 and planned to be replaced with a concrete bridge.
Following the field inspection, the Minister instructed the General Department of Technical Affairs, the Department of Rural Road Infrastructure, and the Tboung Khmum Provincial Department of Rural Development to ensure implementation in accordance with technical standards; to study the feasibility of upgrading and repairing damaged road sections to facilitate transport and travel for residents; and, for the Bailey bridge in Peam Kosh Sna commune, to assess feasibility for inclusion in the next annual plan.

1DSC 2901 4DSC 3068 4DSC 3067 4DSC 3062 4DSC 3053 4DSC 3052 4DSC 3042 4DSC 3039 4DSC 3029 4DSC 3010 3DSC 2988 3DSC 2977 3DSC 2969 3DSC 2963 3DSC 2952 35 34 33 31 2 26 2 25 2 21 3 1DSC 2929

52 10DSC 3126 94 91 8DSC 3117 8DSC 3114 8DSC 3110 8DSC 3099 73 72 71 6DSC 3094 6DSC 3087 6DSC 3082 58 57 56 55

10DSC 3129 18 7 17 6 16 6 15DSC 3174 15DSC 3168 15DSC 3166 14 7 13 9 133 12 10 122 121 11DSC 3159 11DSC 3157 11DSC 3145 11DSC 3135 11DSC 3131

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង