ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រ តាមកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៤ ម៉ោងមុន ថ្ងៃទី១៦ ខែតុលា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រ តាមកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រ តាមកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញនូវវឌ្ឍនភាពការងារចំនួន ២ រួមមាន៖ ទី១: សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ ដោយប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ និងទី២: សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រស្ដីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ ឆ្នាំ២០២៦-២០៣៣ ដោយ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។
បន្ទាប់ពីការធ្វើបទបង្ហាញនីមួយៗរួច អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងផ្ដល់ធាតុចូលដ៏មានសារៈសំខាន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដែលក្រុមការងារបច្ចេកទេសបានរៀបចំ ដើម្បីបំពេញបន្ថែមលើចំណុចខ្វះចន្លោះ ដែលធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចអនុវត្តបានជាក់ស្ដែង សម្រេចដោយជោគជ័យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់នាយកដ្ឋានជំនាញ ឱ្យដាក់បញ្ចូលនូវធាតុចូលដែលទទួលបានពីអង្គប្រជុំទៅក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ ដើម្បីធានាថា ផែនការយុទ្ធសាស្ដ្រដែលបានរៀបចំ និងសម្រេចដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ មានសង្គតិភាពទៅនឹងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕
H.E. Chhay Rithisen chairs a review meeting on progress in drafting strategic plans under the Ministry of Rural Development’s priority programs
Phnom Penh: On Friday morning, October 16, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review progress on preparing strategic plans under the Ministry’s priority programs. The Permanent Secretary of State, Excellencies, senior leaders, and technical officials from the Ministry of Rural Development attended the meeting.
The meeting featured two progress presentations:
1. The draft Rural Community Development Strategic Plan 2026–2033, presented by the Director of the Department of Village and Rural Community Development.
2. The draft Strategic Plan on Diversifying Household Economies in Rural Areas 2026–2033, presented by the Director of the Department of Rural Economic Development.
Following each presentation, participants held in-depth discussions and provided important inputs to address gaps, making the draft strategies more comprehensive, practical, and implementable for effective, high-impact results. The Minister instructed the specialized departments to incorporate the meeting’s inputs into the drafts to ensure that the finalized strategies, once officially adopted, align with the Royal Government’s National Policy on Rural Development 2025–2035 during the 7th Legislature of the National Assembly, under the principled and dynamic leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
