ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ

Share
4 9

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ

[English Below] រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចយាងសោយសុខក្នុងឋានព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកជូនផងដែរថា៖ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម “ព្រះបរមរតនកោដ្ឋ”៕

H.E. Chhay Rithisen leads a Ministry delegation to lay a wreath honoring the late King “Preah Borom Ratanak Kaudh” on the 14th anniversary

Phnom Penh: On Thursday morning, October 15, 2026, H.E. Chhay Rithisen, Minister of Rural Development, led a delegation from the Ministry—including the Permanent Secretary of State, Excellencies, and senior leaders to take part in a ceremony laying a floral wreath in tribute to the late His Majesty King Norodom Sihanouk, the Great King, Father of Cambodia’s Independence, Territorial Integrity, and National Unity, “Preah Borom Ratanak Kaudh,” on the 14th anniversary of His Majesty’s passing. The ceremony was held at the eastern garden pavilion of the Independence Monument. With the utmost respect, the delegation offered the highest royal merit and paid profound homage to His Majesty, praying that he rest in the supreme heavenly realm.

Please note: His Majesty King Norodom Sihanouk the Great King Father of Cambodia’s Independence, Territorial Integrity, and National Unity was born on Tuesday, October 31, 1922, and passed away on Monday, October 15, 2012, at the age of 90. He was posthumously bestowed the royal funerary title “Preah Borom Ratanak Kaudh.”

1 9 scaled 2 9 scaled 3 9 scaled 4 9 scaled 5 12 scaled 6 8 scaled 7 10 scaled 8 9 scaled 9 7 scaled 10 13 scaled 11 9 scaled 12 7 scaled 13 6 scaled 14 5 scaled 15 4 scaled 16 4 scaled 17 4 scaled 18 5 scaled 19 3 scaled 20 3 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង