ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ០៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
- ២ ម៉ោងមុន ថ្ងៃទី១៦ ខែតុលា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ០៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ០៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ធ្វេីឱ្យហូរច្រោះខ្សែផ្លូវ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលរួមមានដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវ ផ្សារត្រាច – វត្តព្រះធាតុ ជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែងសរុប ៣៥គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារត្រាច ឃុំស្វាយ ដោយឆ្លងកាត់ ឃុំត្បែងខ្ពស់ ឃុំស្វាយជុក ទៅដល់ភូមិច្រកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ។ ផ្លូវនេះ ត្រូវបានកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៥ ក្រោមក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ (RRIP-I) ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នៅលើខ្សែផ្លូវនេះ ត្រូវបានទឹកទឹកហូរច្រោះជើងទេរលូប្រអប់ ០១កន្លែង ។
ខ្សែទី២៖ ឈ្មោះផ្លូវ ជំទាវជ្រែង-ទ្រម៉ូងជ្រុំ ជាផ្លូវកម្រាលល្បាយក្រួសក្រហម មានប្រវែង ៩,២០គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិជំទាវជ្រែង ទៅដល់ភូមិទ្រម៉ុងជ្រុំ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។ ផ្លូវនេះ ត្រូវបានកសាងដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។ នៅលើខ្សែផ្លូវនេះ ត្រូវបានទឹកទឹកហូរច្រោះជើងទេរ និងចិញ្ចើមផ្លូវម្ខាង ប្រវែងប្រហែល ១០០ម៉ែត្រ ប៉ុន្ដែនៅអាចធ្វើចរាចរណ៍លើផ្លូវមួយចំហៀងបានជាធម្មតា។ គួរជម្រាបជូនដែរ ផ្លូវ ០១ខ្សែនេះ ត្រូវបានក្រសួងដាក់ទៅក្នុងគម្រោងស្ថាបនាផ្លូវធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ នាពេលខាងមុខនេះ។
ខ្សែទី៣៖ ឈ្មោះផ្លូវ ស្ពានពោធិ-រ៉ាមានក ជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៥០គ.ម. តភ្ជាប់ពីផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ទៅដល់ភូមិមា នកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ ផ្លូវនេះ ត្រូវបានកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៥ ក្រោមក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី១ (RRIP-I) ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នៅលើខ្សែផ្លូវនេះ ត្រូវបានទឹកភ្លៀងជន់លិច និងហូរកាត់ផ្លូវ ប៉ុន្ដែនៅអាចបន្ដធ្វើចរាចរណ៍ទូទៅបានជាធម្មតា។
តាមរយៈការពិនិត្យផលប៉ះពាល់ជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ ធ្វើការជួសជុលបន្ទាន់ត្រង់ចំនុចដែលរងការខូចខាត ដើម្បីឱ្យប្រជាជនប្រើប្រាស់បានដូចដើមវិញ៕
H.E. Chhay Rithisen conducts an on-site inspection of three rural road segments affected by rain-induced flooding in Samakki Meanchey district, Kampong Chhnang province
Kampong Chhnang Province: On Wednesday morning, October 14, 2026—H.E. Chhay Rithisen, Minister of Rural Development, accompanied by senior officials and technical staff from the Ministry and the Kampong Chhnang Provincial Department of Rural Development, together with local authorities, conducted an on-site inspection of three rural road segments in Samakki Meanchey district that were impacted by floodwaters from heavy rains, causing erosion and washouts along the roads. The segments are as follows:
Road 1: Psar Trach – Wat Preah That. A DBST road, 35 km long and 6 meters wide, connecting National Road No. 5 at Psar Trach in Svay commune and passing through Tbaeng Kpos commune and Svay Chuk commune to Chrak Ov village in Peam commune, Samakki Meanchey district. The Ministry of Rural Development built this road in 2015 under the Rural Roads Improvement Project Phase I (RRIP-I), with financing from the Asian Development Bank (ADB). One location along this segment has scouring at the outlet of a box culvert.
Road 2: Chumteav Chreang – Tromong Chrum. A laterite surface road, 9.20 km long and 6 meters wide, connecting Chumteav Chreang village to Tromong Chrum village in Krang Lvea commune, Samakki Meanchey district. The Ministry’s Department of Rural Road Infrastructure Development constructed this road in 2018 using Royal Government funds. Along this segment, floodwaters caused scouring at a culvert outlet and along one roadside shoulder over an estimated 100 meters; however, traffic can still proceed normally on one lane. This segment has been included in a forthcoming climate-resilient road program to be financed by development partners.
Road 3: Spean Pouthi – Ra Meanak. A 12.50 km DBST road connecting National Road No. 5 at Spean Pouthi village in Sedthi commune to Ma Nak Koet village in Tbaeng Kpos commune, Samakki Meanchey district. The Ministry of Rural Development built this road in 2015 under RRIP I with ADB financing. This segment experienced flooding and overtopping/cut by runoff, but general traffic remains passable.
Following the on-site impact assessment, the Minister instructed the Ministry’s General Director for Technical Affairs and the Kampong Chhnang Provincial Department of Rural Development to coordinate with district and commune authorities to carry out urgent repairs at the damaged points so residents can use the roads as before.






















