ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ បានអមដំណើរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់

Share
5 7

ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ បានអមដំណើរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់

[English Below] ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ១០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតនៅភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តវាំងចាស់នោះ ក៏មានការអញ្ជើញចូលរួមពីសម្ដេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនអធិកអធម។ សូមជម្រាបថា ពិធីបុណ្យកាន់បិណ្យ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ និងមានរយៈពេលវែងជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះ ត្រូវបានគេកំណត់យកតាមប្រតិទិនពុទ្ធសាសនា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ដោយឡែក ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕

H.E. Chhay Rithisen and his spouse accompany the Prime Minister and the First Lady to attend the Pchum Ben and Ancestors’ Day ceremony at Harirak Serey Jini Pagoda, also known as Wat Veang Chas

[English] Kampong Speu Province: On Saturday afternoon, October 10, 2026, H.E. Chhay Rithisen, Minister of Rural Development, and Lok chumteav joined the Pchum Ben Day ceremony presided over by Samdech Hun Manet, Prime Minister of the Kingdom of Cambodia, and Dr. Pich Chanmony Hun Manet, at Harirak Serey Jini Pagoda (commonly called Wat Veang Chas), located in Khnong Veang village, Veang Chas sangkat, Odongk Mechey city, Kampong Speu province.

Also in attendance at the ceremony at Wat Veang Chas were Samdech and Excellencies, senior leaders of the Royal Government, local authorities, and a large number of citizens.

Please note that Pchum Ben (the Ancestors’ Festival) is among the largest and longest Buddhist observances. It follows the Buddhist lunar calendar and is held annually from the 1st to the 15th waning days of the month of Photrobot. In 2026, Pchum Ben runs from the 1st to the 15th waning days of Photrobot, Year of the Goat, corresponding to September 27 through October 11, 2026.

11 8 5 11 5 10 5 9 5 8 5 7 5 6 1 5 5 1 5 4 1 5 3 1 5 2 1 5 1 1 4 7 3 7 2 7 1 7

5 15 10 10 10 9 10 8 10 7 10 6 10 5 1 10 4 1 10 3 1 10 2 1 10 1 1 9 6 8 8 7 6 6 7 5 18 5 17 5 16

10 11 DSC 9422 DSC 9419 DSC 9413 DSC 9314 DSC 9310 DSC 6742 DSC 6740 DSC 6706 DSC 6595 DSC 5979 DSC 5977 DSC 3181 DSC 0631 DSC 0562 12 2 1 12 1 1 10 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង