ឯកឧត្តម ឆាយ ឫទ្ធិសែន នាំយកទេយ្យទាន និងបច្ច័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចូលរួមកាន់បិណ្ឌ វេនទី១២ នៅវត្តចំនួន៣ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
- ១៨ ម៉ោងមុន ថ្ងៃទី៨ ខែតុលា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន នាំយកទេយ្យទាន និងបច្ច័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចូលរួមកាន់បិណ្ឌ វេនទី១២ នៅវត្តចំនួន៣ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ រួមជាមួយឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បាននាំយកទេយ្យទាន្ណិងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌ វេនទី១២ នៅវត្តទន្លាប់ វត្តខ្យាងជើង និងវត្តហង្សឈូក ស្ថិតនៅ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូរួមដំណើរ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដារពិស្ដាររាប់បាត្រ ដើម្បីជាកិច្ចឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី។ ក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូរួមដំណើរ បានប្រគេនទេយ្យវត្ថុ និងបច្ច័យដ័ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនចំពោះព្រះចៅអធិការវត្តដែលនិមន្ដមកពីវត្តចំនួន ២ផ្សេងទៀតផងដែរ រួមមាន វត្តខ្យាងជើង និងវត្តហង្សឈូក ដែលស្ថិតនៅក្នុងឃុំស្វាយ។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្យ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ និងមានរយៈពេលវែងជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះ ត្រូវបានគេកំណត់យកតាមប្រតិទិនពុទ្ធសាសនា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ ដោយឡែក ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕
H.E. Chhay Rithisen brings offerings and donations from the Prime Minister and Lok Chumteav to join the 12th-day Pchum Ben offering at Tonlap Pagoda, located in Khyang Tboung village, Svay commune, Samakki Meanchey district, Kampong Chhnang province
[English] Kampong Chhnang Province: On Thursday morning, October 8, 2026, H.E. Chhay Rithisen, Minister of Rural Development; First Vice Chair of the Royal Government’s working group assigned to Kampong Chhnang province; and Head of the Royal Government’s working groups assigned to Samakki Meanchey and Teuk Phos districts, together with his spouse, as well as other senior officials and members of the Royal Government’s working groups for Samakki Meanchey and Teuk Phos, brought offerings and monetary donations to join the 12th‑day Pchum Ben ceremony at Tonlap Pagoda in Khyang Tboung village, Svay commune, Samakki Meanchey district, Kampong Chhnang province.
At the ceremony, the Minister, the accompanying delegation, and the Buddhist faithful paid homage to the Triple Gem, undertook the precepts, and reflected on the virtues of the Buddha, Dhamma, and Sangha in keeping with Buddhist tradition. They also spread the sacred rice on monks’ offering bowls as a meritorious dedication to the spirits of ancestors across the seven generations who have passed to a blissful realm, and transferred merit to the souls of Cambodia’s brave warrior‑soldiers who sacrificed their lives in defense of the motherland’s territorial integrity. On this auspicious and devout occasion, the Minister and the delegation presented valuable alms and donations from the Prime Minister and the Lok Chumteav to the chief abbot and to monks invited from two other pagodas, Khyang Cheung Pagoda and Hang Choek Pagoda, also located in Svay commune.
Please be informed that Pchum Ben (the Ancestors’ Festival) is one of the largest and longest Buddhist observances. It follows the Buddhist calendar and takes place annually from the 1st to the 15th day of the waning moon of the month of Photrobot. In 2026, Pchum Ben runs from the 1st to the 15th waning days of Photrobot, Year of the Goat, corresponding to September 27 through October 11, 2026.

