ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី
- ២ ថ្ងៃមុន ថ្ងៃទី៧ ខែតុលា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួប៨០ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រូវបានបង្កើតឡើងដោយ ក្រឹត្យលេខ ១០៣សន ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានឈ្មោះថា “សាលាមន្ត្រីសុខាភិបាល” ហើយត្រូវបានប្ដូរឈ្មោះជាបន្ដបន្ទាប់រហូតដល់ឆ្នាំ១៩៩៧ មហាវិទ្យាល័យនេះ បានប្រែក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ហើយនៅឆ្នាំ២០២៦នេះ គឺជាខួបទី៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្នុងឱកាសនៃការអបអរសាទរខួបទី៨០ឆ្នាំ ក៏មានការសម្ពោធអគារសិក្សាចំនួន ០២អគារ នៅទីតាំងទី១ ត្រូវបានប្រសិទ្ធនាមថា «អគារតេជោធិបតីសន្តិភាព» និងនៅទីតាំងទី២ ត្រូវបានប្រសិទ្ធនាមថា «អគារតេជោធិបតីអភិវឌ្ឍន៍» ដើម្បីជាការរំលឹកគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានគុណូបការៈនាំមកនូវសន្តិភាព និងភាពជឿនលឿនជូនប្រទេសជាតិ និងជាពិសេសបានដាក់ឱ្យមានយុទ្ធសាស្រ្ត «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដែលបានផ្តល់ភាពរីកចម្រើនយ៉ាងច្រើនដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ។ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល គិតចាប់ពីឆ្នាំ១៩៨០ មកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យបានផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាល សរុបចំនួន ៣៤ ៦៣៣នាក់។ ដោយឡែកនិស្សិតដែលត្រូវចូលរួមទទួលសញ្ញាបត្រនាថ្ងៃនេះ មានចំនួន ២ ៤៤០នាក់ ចែកជា៤៤ប្រភេទ។ តាមរយៈការសិក្សាក្នុងចំណោមអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចាប់ពីឆ្នាំ២០២៣មកដល់ឆ្នាំ២០២៥ អត្រានិស្សិតមានការធ្វើ ក្រោយបញ្ចប់ការសិក្សា មានចំនួន ៩៦,១៩ភាគរយ ដែលភាគច្រើនលើសលុប មានការងារក្នុងវិស័យសុខាភិបាល។
សូមបញ្ជាក់ថា នៅក្នុងអណត្តិទី៧ នៃរដ្ឋសភានេះ ក្រសួងសុខាភិបាល បានខិតខំយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ទាំងមុនពេលបម្រើការងារ និងក្នុងពេលបំពេញការងារ ដោយលើកកម្ពស់ជាប្រចាំគុណភាពបណ្តុះបណ្តាលនៅគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល។ ការធ្វើកំណែទម្រង់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដែលក្រសួងសុខាភិបាលកំពុងខិតខំ គឺផ្តោតលើការវាស់វែងតាមសមត្ថភាព និងលទ្ធផលជាក់ស្តែងរបស់និស្សិតបញ្ចប់ការសិក្សា ព្រមទាំងការពង្រឹងនូវគុណធម៌វិជ្ជាជីវៈខ្ពស់៕
H.E. Chhay Rithisen attends the 80th‑anniversary celebration of the University of Health Sciences, inaugurates two new academic buildings, and presents certificates to graduating students
Phnom Penh: On the morning of Wednesday, October 7, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as an honored guest the ceremony marking the 80th anniversary of the founding of the University of Health Sciences (UHS), the inauguration of two new academic buildings, and the conferment of certificates to graduating students. The event was held under the high presidency of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and Lok Chumteav Dr. Pich Chanmony Hun Manet.
The University of Health Sciences was established by Sub‑Decree No. 103 SN dated June 6, 1946, under the name “School of Health Officers,” and underwent several name changes until 1997, when it became the University of Health Sciences. In 2026, it will mark its 80th anniversary. To commemorate the occasion, two new academic buildings were inaugurated: at the first site, the “Techo Thipadei Peace Building,” and at the second site, the “Techo Thipadei Development Building,” in recognition of Samdech Techo Hun Sen, President of the Senate and former Prime Minister, and Samdech Moha Borvor Thipadei Hun Manet, Prime Minister, for their contributions to national peace and progress—especially the “Palm‑Leaf‑Wrapped Palm Sugar” strategy, which has significantly advanced UHS to the present day. In terms of training, from 1980 to the present, the University has produced 34,633 health‑sector professionals. Today, 2,440 students are receiving diplomas across 44 categories. A study of alumni who graduated from UHS between 2023 and 2025 found a post‑graduation employment rate of 96.19%, with the vast majority working in the health sector.
In the current 7th legislature, the Ministry of Health has devoted strong attention to developing human resources in the health sector, both pre‑service and in‑service, by continually enhancing training quality across all health‑training institutions and promoting leadership and innovation in the sector. Ongoing reform of health‑sector training focuses on competency‑based assessment and demonstrable graduate outcomes, as well as strengthening professional ethics.










