ឯកឧត្ដម ឆាយ ឫទ្ធិសែន និង លោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូនបដិសន្ធិវិញ្ញាណ ធម្មសទ្ធានុរ័ក្ខសិរីតាណី អ៊ាង សុផាត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នៅវត្តឧណ្ណាលោម
- ២ ម៉ោងមុន ថ្ងៃទី២៨ ខែកញ្ញា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន និង លោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូនបដិសន្ធិវិញ្ញាណ ធម្មសទ្ធានុរ័ក្ខសិរីតាណី អ៊ាង សុផាត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នៅវត្តឧណ្ណាលោម
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ រួមដំណើរដោយ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូនបដិសន្ធិវិញ្ញាណ ធម្មសទ្ធានុរ័ក្ខសិរីតាណី អ៊ាង សុផាត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលស្ថិតនៅវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមជម្រាបជូនដែរថា ធម្មសទ្ធានុរ័ក្ខសិរីតាណី អ៊ាង សុផាត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានទទួលមរណភាពកាលពីថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៤៣នាទី នៅទីក្រុងអែដម៉ុនតុន រដ្ឋធានីនៃខេត្តអាល់បឺរតា ប្រទេសកាណាដា ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។ សពរបស់ធម្មសទ្ធានុរ័ក្ខសិរីតាណី អ៊ាង សុផាត អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ត្រូវបានរៀបចំពិធីបុណ្យនិងបូជានៅទីក្រុងអែដម៉ុនតុន រដ្ឋធានីនៃខេត្តអាល់បឺរតា ប្រទេសកាណាដា ហើយអដ្ឋិធាតុ ត្រូវបានដង្ហែមករៀបចំពិធីបុណ្យទក្ខិណានុប្បទាននៅវត្តឧណ្ណាលោម ក្នុងរយៈពេល ០២ថ្ងៃ គឺថ្ងៃ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៦៕
Phnom Penh: On the afternoon of Sunday, September 27, 2026, H.E. Chhay Rithisen, Minister of Rural Development, and his spouse, accompanied by Ministry leaders, attended the memorial service dedicated to the late Dhamma Saddhanurak Siritani Eang Sophat, Grand Supreme Lay Devotee of Buddhism, mother of H.E. Dr. Eang Sophalleth, Minister of Environment, at Wat Ounalom in Chey Chumneah sangkat, Daun Penh district, Phnom Penh.
The late Dhamma Saddhanurak Siritani Eang Sophat, Grand Supreme Lay Devotee of Buddhism, passed away peacefully of old age at the age of 93 on September 16, 2026, in Edmonton, Canada. Following funeral and cremation ceremonies in Canada, her ashes were brought to Cambodia for a two-day memorial service at Wat Ounalom on September 27–28, 2026.


