ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃកាត្រៀមរៀបចំវេទិកាជាតិ លើកទី៣ ស្តីពីអនាម័យ
- ៦ ម៉ោងមុន ថ្ងៃទី៩ ខែកញ្ញា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃកាត្រៀមរៀបចំវេទិកាជាតិ លើកទី៣ ស្តីពីអនាម័យ
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំវេទិកាជាតិលើកទី៣ ស្តីពីអនាម័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ នៃនាយកដ្ឋានជំនាញផងដែរ។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងឯកសារនានា ដែលក្រុមការងារចំពោះកិច្ចបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដែលធ្វើឱ្យការរៀបចំឯកសារកាន់តែមានភាពល្អប្រសើរ។ អញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានមានគូសបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅតំបន់ជនបទ ជាពិសេសការជំរុញឱ្យសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល (ODF) ទាំង ២៥រាជធានី-ខេត្ត៕
Phnom Penh: On Wednesday afternoon, September 9, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review progress in preparing for the 3rd National Sanitation Forum, joined by the Secretary of State, ministry leaders, and heads of the relevant technical departments.
The meeting carefully reviewed and discussed draft documents prepared by the working groups and provided numerous important inputs to further improve them. In his remarks, the Minister emphasized that, as part of the Royal Government, the Ministry of Rural Development has been and continues to be actively engaged in improving living conditions in rural areas through the provision of clean water services and the promotion of rural sanitation—especially driving the achievement of Open Defecation Free (ODF) status across all 25 capital–provinces.
