ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីគ្រោងរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា

Share
1 2

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីគ្រោងរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីត្រៀមរៀបចំវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងលោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសផ្នែកទឹកស្អាត និងអនាម័យ ផងដែរ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងឯកសារនានា ដែលក្រុមការងារបច្ចេកទេសបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដែលធ្វើឱ្យការរៀបចំឯកសារកាន់តែល្អប្រសើរ។ អញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានមានគូសបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅតំបន់ជនបទ ជាពិសេសការជំរុញឱ្យសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល (ODF) ទាំង ២៥រាជធានី-ខេត្ត ដែលជាសមិទ្ធផលជាប្រវត្តិសាស្ដ្រថ្មីមួយរបស់កម្ពុជា។ ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងរៀបចំវេទិកាជាតិស្ដីពីអនាម័យនៅកម្ពុជា ស្របពេលនឹងការអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ ដែលនឹងខិតជិតមកដល់នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ៕

Phnom Penh: On Thursday afternoon, September 3, 2026 at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a review and discussion meeting to prepare the 3rd National Forum on Sanitation in Cambodia. The meeting was attended by the Permanent Secretary of State; Excellencies, Ladies and Gentlemen from the Ministry’s leadership; and also Mr. Yi Kimthan, Acting Country Director of Plan International Cambodia, and Mr. Chim Charany, Technical consultant for Water, Sanitation and Hygiene.

The meeting thoroughly reviewed and discussed draft documents prepared by the technical working group and provided numerous important inputs to further improve them. In his chair’s remarks, the Minister underlined that, as part of the Royal Government, the Ministry of Rural Development has been and continues to be actively and significantly engaged in improving rural living conditions through clean water services and the promotion of rural sanitation especially by driving progress toward achieving Open Defecation Free (ODF) status across all 25 capital–provinces, a new historic achievement for Cambodia. In this spirit, the Ministry plans to convene the National Forum on Sanitation in Cambodia to coincide with the celebration of the National Day for the Promotion of Rural Sanitation, which will fall on November 13, 2026.

1 2

7 2 2 2 3 2 4 2 5 2 6 2 8 2 9 2 10 2 11 1 12 1 13 1 14 1 15 1 16 1 17 1

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង