ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
- ១៨ ម៉ោងមុន ថ្ងៃទី១ ខែកញ្ញា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង រួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួង បានសម្ដែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ និងបានចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវមហាឧបាសិកា សុខ កែវ ដែលត្រូវជាភរិយារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ ដោយក្តីសង្វេគជាទីបំផុត។ ក្នុងឱកាសដ៏វិយោគនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូក្រសួង បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Phnom Penh: On Tuesday afternoon, September 1, 2026, H.E. Chhay Rithisen, Minister of Rural Development, led a ministry delegation, including the Permanent Secretary of State, Excellencies, Ladies and Gentlemen of the ministry’s leadership, to lay a wreath and pay respects to the remains of H.E. Dr. Prof. Chan Sarun, Member of the National Assembly for Takeo Province, who passed away at 12:29 a.m. on Monday, August 31, 2026, at the age of 81, in Boeng Keng Kang I Quarter, Boeng Keng Kang District, Phnom Penh.
At this time of deep sorrow, H.E. Chhay Rithisen and the ministry delegation expressed their profound condolences and shared in the grief of Neak Oknha Sok Keo, the spouse of the late H.E. Dr. Prof. Chan Sarun, and of the bereaved family. On this solemn occasion, the Minister and the delegation also offered prayers, dedicating merit to the spirit of H.E. Dr. Prof. Chan Sarun, wishing him eternal peace.
