ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៣៤ minutesមុន ថ្ងៃទី១ ខែកញ្ញា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ដ្រីជំនាញផងដែរ។
អង្គប្រជុំបានពិនិត្យ និងឆ្លងរបៀបវារៈសំខាន់មួយចំនួន រួមមាន៖ ទី១.ការចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងអភិរក្សនិងអភិវឌ្ឍនៅរមណីដ្ឋានទេទឹកពុះ តំបន់អាងទឹកធម្មជាតិតាសាល និងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងការរៀបចំគម្រោងអភិវឌ្ឍន៍នានាស្របតាមមុខងាររបស់ក្រសួង, ទី២.ការពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងការពង្រឹងសមត្ថភាពរបស់ក្រុមការងារផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, ទី៣.ការរៀបចំផែនការ ឬគម្រោងអភិវឌ្ឍន៍នានានៅតាមបណ្ដារាជធានី ខេត្ត, ទី៤.ការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទក្នុងរយៈពេល ០៣ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា, ទី៥.ការរៀបចំឯកសារនានាសម្រាប់ប្រារព្ធកម្មវិធីអបអរសាទរខេត្តព្រៃវែងជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+), ទី៦.ការរៀបចំឯកសារនានាសម្រាប់ប្រារព្ធវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា ដែលគ្រោងនឹងរៀបចំនាពេលខាងមុខនេះ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សា តាមរបៀបវារៈនីមួយៗយ៉ាងល្អិតល្អន់រួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់ក្រុមការងារនីមួយៗយកស្មារតីដែលអង្គប្រជុំបានសម្រេចទៅអនុវត្តបន្ដ ឱ្យសម្រេចបានវឌ្ឍនភាពជាវិជ្ជមាន ព្រមទាំងបានសម្រេចដាក់ការប្រជុំដើម្បីពិនិត្យវឌ្ឍនភាពតាមកាលកំណត់៕
Phnom Penh: On Tuesday morning, September 1, 2026 at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review and discuss the work of the Ministry of Rural Development. The meeting was attended by the Permanent Secretary of State, Excellencies and Ladies of the ministry’s leadership, as well as directors of departments and technical officers.
The meeting reviewed and adopted several key agenda items, including (1) The Ministry of Rural Development’s contribution to conservation and development projects at the Te Teuk Pous resort area, the Ta Sal natural lake basin, and indigenous communities—through upgrading rural road infrastructure quality and formulating development projects in line with the Ministry’s mandate, (2) Strengthening the roles, duties, and capacities of the Ministry’s public information and outreach working group, (3) Preparing development plans/projects across the capital and provinces, (4) Compiling a three‑year consolidated report on rural development results during the 7th legislative term of the National Assembly, under the principled leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia; (5) Preparing documents for the celebration marking Prey Veng Province’s attainment of high‑standard Open Defecation Free (ODF+) status; and (6) Preparing documentation for the 3rd National Forum on Sanitation in Cambodia, which is planned for the near future.
After careful review and discussion of each agenda item, the Minister issued instructions to the respective working groups to implement the meeting’s decisions and ensure positive progress, and set a schedule for follow‑up meetings to monitor implementation.

