ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទៅលើសេចក្ដីព្រាងរបៀបវារៈ និងឯកសារពាក់ព័ន្ធសម្រាប់ត្រៀមរៀបចំនៅក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្រ្ដីលើកទី៧
- ៣ ម៉ោងមុន ថ្ងៃទី៣១ ខែសីហា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទៅលើសេចក្ដីព្រាងរបៀបវារៈ និងឯកសារពាក់ព័ន្ធសម្រាប់ត្រៀមរៀបចំនៅក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្រ្ដីលើកទី៧
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើសេចក្ដីព្រាងរបៀបវារៈ និងឯកសារពាក់ព័ន្ធសម្រាប់ដាក់ឆ្លងក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្រ្ដីលើកទី៧ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
Phnom Penh: On Monday morning, August 31, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review the draft agenda and related documents to be submitted to the 7th Ministerial Tri Sector Meeting on coordinating the implementation of policy programs and activities related to modern agricultural cooperatives, farmer water user communities, and model villages. The meeting will take place on September 4, 2026, at the Ministry of Agriculture, Forestry and Fisheries headquarters.
