ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការគណៈរដ្ឋមន្ដ្រី
- ៣ ម៉ោងមុន ថ្ងៃទី២៨ ខែសីហា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការគណៈរដ្ឋមន្ដ្រី
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៥ រួមមាន៖ ១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន, ២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA), ៣.សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០, ៤.របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, និង៥.របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនិងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល៕
Phnom Penh: In the morning of Friday, August 28, 2026, H.E. Chhay Rithisen, Minister of Rural Development, attended the plenary session of the Council of Ministers under the high chairmanship of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, at the Office of the Council of Ministers.
The meeting reviewed, discussed, and passed 5 key agenda items, including:
1. Draft law on the approval of the Cebu Protocol on the Amendment to the ASEAN Charter.
2. Draft law on the approval of the Convention on the Privileges and Immunities of the Secretariat, Personnel, and Representatives of Members of the Conference on Interaction and Confidence Building Measures in Asia (CICA).
3. Draft mid-term progress report on the implementation of the National Population Policy 2016-2030.
4. Progress report on the implementation of key measures to strengthen the public administrative capacity of the Royal Government of the 7th Legislature of the National Assembly.
5. Progress report on the implementation of priority policy programs and key measures in the health sector.


