ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាសហអធិបតីជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីផ្សព្វផ្សាយស្តីពី “បទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”
- ៧ ម៉ោងមុន ថ្ងៃទី២១ ខែសីហា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាសហអធិបតីជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីផ្សព្វផ្សាយស្តីពី “បទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីផ្សព្វផ្សាយស្តីពី “បទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ។
ពិធីផ្សព្វផ្សាយស្តីពីបទដ្ឋានបច្ចេកទេសនេះ ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ មន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងមន្ដ្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញធ្វើរបាយការណ៍សង្ខេបអំពីដំណើរការនៃការរៀបចំឯកសារបទដ្ឋានបច្ចេកទេសទាំងអស់តាំងពីដំណាក់កាលចាប់ផ្ដើម រហូតសម្រេចបានជាស្ថាពរ និងការធ្វើបទបង្ហាញដោយសង្ខេបអំពីសៀវភៅបទដ្ឋាន និងគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងផ្សព្វផ្សាយនាឱកាសនេះរួមមាន បទដ្ឋានបច្ចេកទេសថ្មីចំនួន ៩ផ្នែក ដែលមានសៀវភៅសរុបចំនួន ៤២ឯកសារ។
អញ្ជើញចូលរួមថ្លែងសុន្ទរកថានាឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានរៀបចំពិធីផ្សព្វផ្សាយបទដ្ឋានបច្ចេកទេស ដ៏មានសារៈសំខាន់ឡើង ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាព។ នាឱកាសនោះផថដែរ ឯកឧត្ដម ឆាយ ឫទ្ធិសែន ក៏បានជម្រាបជូនអំពី គោលនយោបាយយុទ្ធសាស្ដ្រជាតិស្តីពីការអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍជនបទ ជាពិសេសការយកចិត្តទុកដាក់របស់ក្រសួងលើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទ ប្រកបដោយគុណភាពនិងភាពធន់ តាមរយៈការធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍សំខាន់ចំនួន ៤ គឺ៖ គុណប្រយោជន៍, គុណភាព, សុវត្ថិភាព និងភាពសន្សំសំចៃ។ ឯកឧត្តមរដ្ឋមន្ដ្រី បានបង្ហាញនូវទស្សនសុទិដ្ឋិនិយមថា បទដ្ឋានបច្ចេកទេសនេះ នឹងជួយគាំទ្រនិងបំពេញបន្ថែមនូវតម្រូវការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ព្រមទាំងសំណង់សិល្បការ្យ ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ ចំពោះក្រសួងសាធារណការ និងដឹក ដែលតែងផ្តល់កិច្ចសហការនិងផ្តល់ការគាំទ្រយ៉ាងល្អនាពេលកន្លងមកជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ ជាពិសេសផ្លូវជនបទ។
បន្ទាប់មក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញថ្លែងសុន្ទរកថាផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវបទដ្ឋានបច្ចេកដែលជាឯកសារគតិយុត្តសម្រាប់ការប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍។ ឯកឧត្តមរដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ និងគ្រប់ភាគីពាក់ព័ន្ធទាំអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីដ៏មានសារៈសំខាន់នាពេលនេះ ដែលជាសក្ខីភាពស្តែងឱ្យឃើញពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងភាពស៊ីសង្វាក់គ្នា ក្នុងការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មានបច្ចេកទេស និងបទពិសោធន៍រវាងមន្ត្រីជំនាញគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាវិស័យឯកជន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវលើការអនុវត្តបទដ្ឋានបច្ចេកទេសដែលបានផ្សព្វផ្សាយនាឱកាសនេះឱ្យបានត្រឹមត្រូវ។
ជាចុងបញ្ចប់នៃពិធី ឯកឧត្តម ឆាយ ឫទ្ធិសែន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញឡើងទទួលសៀវភៅបទដ្ឋានបច្ចេកទេសពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕
Phnom Penh: On Friday afternoon, August 21, 2026, H.E. Chhay Rithisen, Minister of Rural Development, joined H.E. Peng Ponea, Minister of Public Works and Transport, to co-preside over a dissemination ceremony on the “Technical Standards of the Ministry of Public Works and Transport” at the Ministry’s headquarters. The event was attended by Excellencies, Ladies and Gentlemen from the leadership of both ministries; representatives of relevant ministries and institutions; development partners; capital–provincial departments of the Ministry of Public Works and Transport; and ministry civil servants.The program featured with a summary report on the end-to-end process of compiling all technical-standard documents from inception to formal adoption and an overview presentation of the Ministry’s standards and technical guidelines being disseminated on this occasion, comprising 9 new sections totaling 42 documents.
In his remarks, H.E. Chhay Rithisen expressed appreciation to the Ministry of Public Works and Transport for organizing this important dissemination to broaden understanding among all stakeholders for more effective, higher-quality use in Cambodia’s infrastructure and transport development. He also outlined the National Policy and Strategic Vision on Rural Development and the Ministry of Rural Development’s priorities—especially delivering resilient, quality rural infrastructure and connectivity—guided by four core principles: benefit, quality, safety, and cost‑effectiveness. The Minister voiced confidence that these technical standards will support and complement the Ministry of Rural Development’s needs for rural road infrastructure and related civil works, thereby accelerating effective implementation of the Rural Road Infrastructure Development Strategic Plan 2026–2033. H.E. Chhay Rithisen concluded by thanking the Ministry of Public Works and Transport for its long-standing cooperation and support to the Ministry of Rural Development in infrastructure and connectivity development, particularly rural roads.
Taking the floor, H.E. Peng Ponea officially announced the application of the technical standards as normative documents for use in infrastructure and transport development. He thanked the attending Excellencies, Ladies and Gentlemen and all stakeholders for their valuable time and participation, underscoring their close cooperation and synergy in raising the quality and effectiveness of Cambodia’s road infrastructure utilization. He also called for strong inter-ministerial and institutional cooperation, continued exchange of technical information and experience among specialists at national and subnational levels and with the private sector, and strict adherence to the disseminated technical standards.
At the close of the ceremony, H.E. Chhay Rithisen and representatives of the relevant ministries and institutions received the technical-standard handbooks from H.E. Peng Ponea in a cordial and celebratory atmosphere.




